ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​!

រំដួលលិចទឹក ត្រូវបានមហាជន ក៏ដូចជាបណ្ដាអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកចាត់ទុកជាបុគ្គលឆ្នើមម្នាក់ខាងមានគំនិតច្នៃប្រឌិតប្លែកៗក្នុងការតុបតែងខ្លួន និង ជាជាងផាត់មុនដ៏ជំនាញលំដាប់ប្រទេសផងដែរ ។ តាមរយៈទេពកោសល្យដ៏ពិសេសនេះ លោក ម៉ិញ វ៉ាន់ដា ហៅកញ្ញា រំដួលលិចទឹក បានទាញយកប្រជាប្រិយភាពយ៉ាងផុសផុលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ។ ទស្សនិកជនបានដឹងយ៉ាងច្បាស់ហើយពីជំនាញរបស់តារាហ្វេសប៊ុកម្នាក់នេះ ចុះចំពោះរឿងរ៉ាងស្នេហារបស់តារាលេងម៉ូដប្លែកៗម្នាក់នេះវិញ តើបងប្អូនបានដឹងអ្វីខ្លះហើយ ?

ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​!

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ កញ្ញា រំដួលលិចទឹក បានរៀបរាប់ពីបញ្ហាស្នេហារបស់ខ្លួនឱ្យដឹងថា ទោះជាអាយុរៀងជ្រេបន្ដិចទៅហើយក្ដីក៏កញ្ញា មិនដែលឆ្លងកាត់រឿងរ៉ាវស្នេហាក្នុងជីវិតនោះឡើយ ។ កញ្ញាបន្ដថា កាលៈទេសៈនេះគឺមិនចង់គិតគូររឿងស្នេហានោះឡើយ ព្រោះជាវេលាដែលត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់ខ្លួនឯង និង គ្រួសារ ខណៈដែលអ្នកម្ដាយក៏កាន់តែជរា និង មានជំងឺគ្មានអ្នកមើលថែ ។

ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​!

ប៉ុន្តែបើសិនជាចំនុចប្រសព្វនៃស្នេហានោះឈានមកដល់មែន គឺកញ្ញា គ្រាន់តែចង់បានមនុស្សម្នាក់ដែលស្រឡាញ់កញ្ញាស្មោះ អាចសម្របខ្លួនជាមួយអ្វីដែលកញ្ញាមាន ស្រឡាញ់គ្រួសារ និង បងប្អូនរបស់កញ្ញា ជាមនុស្សស្លូតបូត មានទំនួលខុសត្រូវ ។ រឿងដែលពិសេសនោះគឺកញ្ញា មិនប្រកាន់ថាម្នាក់នោះជាបុរសឬនារីនោះឡើយ ឱ្យតែអាចសម្របខ្លួនជាមួយគ្នា និង ស៊ីចង្វាក់គ្នា នោះកញ្ញា នឹងទទួលយក ។

ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​!

ទោះបីជាយ៉ាងណា កញ្ញា មិនចង់គិតគូរពីបញ្ហានេះឡើយ ព្រោះរឿងដែលចាំបាច់គឺត្រូវរកប្រាក់ដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ និង ការជួយដល់សង្គមតាមដែលអាចធ្វើទៅបាន ។ តែក៏មិនមែនមានន័យថាបិទបេះដូងមិនទទួលស្នេហ៍នោះដែរ បើសិនជាដល់គូពេលណា កញ្ញា ក៏មិនអាចប្រកែកនឹងវាសនាបានដែរ ៕

ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​! ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​! ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​! ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​!

ប្រភព ៖ pmhotnews

  • ស្ដាប់ រំដួល​លិច​ទឹក និយាយ​ពី​រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​បន្ដិច​មើល៍​!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: