ប្រទេសកូរ៉េខាងជើងប្រកាសថានឹងទៅដល់ភពព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ

ប្រទេសកូរ៉េខាងជើងប្រកាសថានឹងទៅដល់ភពព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ
បច្ចេកវិទ្យារបស់កូរ៉េខាងជើងបានដើរដល់កម្រិតណានោះគឺនៅតែជាប្រធានបទ ជជែកនៅក្នុងសហគមន៍អន្តរជាតិ។
ពេលថ្មីៗនេះអ្នកឯកទេសជាន់ខ្ពស់របស់ អង្គការអវកាស Pyongyang បានបញ្ជាក់ ថា កូរ៉េខាងជើងមានគម្រោងបញ្ជូនមនុស្សឡើងទៅកាន់ភពព្រះចន្ធនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។
លោក Hyon Kuang II អគ្គនាយកទទួល បន្ទុកស្រាវជ្រាវវិទ្យាសាស្ត្ររបស់អង្គការ អវកាសជាតិបញ្ជាក់ថា សហគមន៍អន្តរជាតិ មិនអាចទប់ស្កាត់បាននូវការខិតខំរបស់ ប្រទេសកូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបបន្ថែមទៀតទៅលើតារាវិថីផែន ដីដល់ឆ្នាំ២០២០។
NKD-36x6_outline
លោក Hyon ប្រកាសថា «រួមទាំងអាមេ រិកនិងសម្ពន្ធមិត្តបានព្យាយាមរារាំងការខិត ខំអភិវឌ្ឍវិស័យឧស្សាហកម្មអវកាសរបស់ យើង តែកូរ៉េខាងជើងនៅតែបន្តវិនិយោគ ក្នុងវិស័យនោះ ហើយនឹងទៅដោតទង់ជាតិ កូរ៉េខាងជើងនៅលើភពព្រះចន្ទ»។
លើសពីនេះទៅទៀតលោក Hyon ក៏ បានលើកឡើងពីគម្រោង៥ឆ្នាំរបស់ខ្លួន ដែលដឹកនាំដោយលោក គីម ជុងអ៊ុន ផ្តោតទៅលើការបាញ់បង្ហោះផ្កាយរណបដើម្បីស្រាវជ្រាវទំនាក់ទំនងឲ្យកាន់តែប្រសើរ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រទេសកូរ៉េខាងជើងប្រកាសថានឹងទៅដល់ភពព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: