ភូមិលក់កាំភ្លើងតម្លៃថោកបំផុតនិងងាយស្រួលក្នុងការទិញដូរ

ភូមិលក់កាំភ្លើងតម្លៃថោកបំផុតនិងងាយស្រួលក្នុងការទិញដូរ
នៅក្នុងភូមិ Darra Adam Khel កាំភ្លើង AK-47 មួយដើមលក់ក្នុងតម្លៃ១២០ដុល្លារ គឺមានតម្លៃទាបជាងទូរស័ព្ទស្មាតហ្វូនមួយគ្រឿងផង។
ភូមិ Darra Adam Khel ស្ថិតនៅក្នុង ប្រទេសប៉ាគីស្ថានជាប់ព្រំដែនប្រទេស អាហ្វហ្គានីស្ថានត្រូវបានគេចាត់ទុកថា ជាទីផ្សារងងឹតលក់កាំភ្លើងតម្លៃថោកបំផុតក្នុង តំបន់។ ក្រៅពីកាំភ្លើងអាកានៅមានកាំភ្លើងជាច្រើនប្រភេទផ្សេងទៀតតាមដែលអតិថិជនចង់បាន។

បច្ចុប្បន្នមានហាងលក់កាំភ្លើងរាប់រយកន្លែងនៅក្នុងតំបន់នោះ ហើយការផលិតកាំភ្លើងគឺធ្វើឡើងតកូនតចៅនៅក្នុងភូមិខាង លើ បើទោះបីជាមុខរបរនេះខុសច្បាប់ក្តី។ ក្រៅពីកាំភ្លើងអាកានៅមានកាំភ្លើង MP5 ប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានអង់គ្លេស ផងដែរ។ លោក Khattab Ghoul ម្ចាស់ ហាងលក់កាំភ្លើងបានឲ្យដឹងថា គាត់ប្រកបមុខរបរនេះជាង២០ឆ្នាំមកហើយ ដោយកាំភ្លើងខ្លីលក់ក្នុងតម្លៃ៦៦ដុល្លារ ចំណែកប្រាក់ ចំណាយសម្រាប់ការផលិតមានតែ៤៤ ដុល្លារប៉ុណ្ណោះ។
ភូមិលក់កាំភ្លើងតម្លៃថោកបំផុតនិងងាយស្រួលក្នុងការទិញដូរ
ការលក់ដូរកាំភ្លើងចាប់ផ្តើមតាំងពី ឆ្នាំ១៩៨០ ក្រោយពេលសហភាពសូវៀតបញ្ជូនទាហានចូលអាហ្វហ្គានីស្ថានប្រឆាំងនឹងលោក Mujahideen មេដឹកនាំក្រុមប្រឆាំង ដែលមានការគាំទ្រពីលោកខាងលិចចង់ ផ្តួលរំលំរដ្ឋាភិបាលពេលនោះ។ ពេលសហ ភាពសូវៀតដកទាហានចេញក្រុមអ្នកផលិតនិងលក់អាវុធចាប់ផ្តើមលក់ទៅឲ្យក្រុមតាលីបង់។ លោក Muzzamil Khan អ្នកផលិត កាំភ្លើងនៅទីនោះក៏បានបញ្ជាក់ផងដែរថា នៅពេលចុងក្រោយនេះមុខរបរបានថយចុះដោយសារតែតម្រូវការទិញក៏ធ្លាក់ចុះ ដូចគ្នាដែរ។ លោកបន្តទៀតថា ការផលិតកាំភ្លើងនៅតែប្រព្រឹត្តតាធម្មតារហូតដល់ កម្លាំងទាហានប៉ាគីស្ថានជ្រៀតជ្រែកធ្វើឲ្យអតិថិជនមិនហ៊ានមកកាន់ទីនេះទិញកាំភ្លើង ធ្វើឲ្យការផលិតធ្លាក់ចុះក្រោយពេលក្រុម អ៊ិស្លាមបង្កើនការវាយប្រហារនៅក្នុងប្រទេស ប៉ាគីស្ថាន និងនៅក្នុងមន្ទីរពេទ្យទីក្រុង Qu- ettain សម្លាប់មនុស្ស៧០នាក់ រដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងការគ្រប់គ្រងអាវុធដើម្បីទប់ស្កាត់ការរីករាលដាលនៃសកម្មភាពវាយប្រហារ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ភូមិលក់កាំភ្លើងតម្លៃថោកបំផុតនិងងាយស្រួលក្នុងការទិញដូរ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:កំសាន្ត
Tags: