លាង​ថ្លើម​និង​សម្រក​ទម្ងន់​ក្នុង​រយៈពេល ៧២ ម៉ោង​ជាមួយ​ភេសជ្ជៈ​មួយ​នេះ​

    ​នេះ​ជា​ភេសជ្ជៈ​ជួយ​បណ្ដេញ​ជាតិពុល​ចេញពី​ថ្លើម​របស់​អ្នក និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ក្នុងពេល​ត្រឹម ៧២ ម៉ោង​។ ថ្លើម​គឺជា​មុខងារ​សំខាន់​របស់​រាងកាយ ហើយនឹង​មិនអាច​ធ្វើកា​រងារ​របស់​វា​បានឡើយ ប្រសិនបើ​ថ្លើម​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​។ ការ​សម្រក​ទម្ងន់​ពេលនោះ​ក៏​ពិបាក​ដែរ​។​

​    ​មនុស្ស​លើស​ទម្ងន់​មាន​បញ្ហា​ពេល​សម្រក​ទម្ងន់ ដោយ​ពួកគេ​មិនបាន​ដឹងថា​ថ្លើម​គឺជា​កត្តា​សំខាន់​សម្រាប់​បញ្ហា​នេះ​។ ប៉ុន្ដែ​ភេសជ្ជៈ​បណ្ដេញ​ជាតិពុល​នេះ​នឹង​បង្ហាញ​អ្នក​ថា អ្នក​អាច​ស្រក​ទម្ងន់​តាមរយៈ​ការបណ្ដេញ​ជាតិពុល​ចេញពី​ក្នុង​ថ្លើម​របស់​អ្នក​ជាមុនសិន​។​

​    ​* គ្រឿងផ្សំ​
​    ​- ក្រូចឆ្មា ៣ គ្រាប់​
​    ​- ជីរវ៉ាន់ស៊ុយ​ហាន់​រួច ១ ពែង​
​    ​- ឃិនឆាយ​ធំ ឬ​ស្ពៃ​ចិន ៥ ដុំ​
​    ​- ទឹក ៦ ពែង​

​    ​* របៀប​រៀបចំ​
​    ​របៀប​ធ្វើ​គឺ​ងាយស្រួល​បំផុត ដាក់​ក្រូចឆ្មា ឃិនឆាយ​ធំ និង​ជីរវ៉ាន់ស៊ុយ​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់មក​ដាក់​ទឹក​ចូល​កិន​ម្ដងទៀត​ជាការ​ស្រេច​។​

​    ​ផ្សំ​ម្ដង ផឹក​វា​បាន​បី​ពេល​ក្នុង​មួយថ្ងៃ ហើយ ពិសា​អាហារ​តិចៗ​បាន​ហើយ អំឡុងពេល​ព្យាបាល​។ ធ្វើបែបនេះ​ដើម្បី​បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ និង​ថ្លើម និង​សម្រក​ទម្ងន់​។ ផ្សំ​បី​ថ្ងៃ ផឹក​បី​ថ្ងៃ​ជាការ​ស្រេច​៕

  • លាង​ថ្លើម​និង​សម្រក​ទម្ងន់​ក្នុង​រយៈពេល ៧២ ម៉ោង​ជាមួយ​ភេសជ្ជៈ​មួយ​នេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:សុខភាព