ទីបំផុត ADDA ចេញ​វីដេអូ​សុំទោស​ទាំង​អួលអាក់ រឿង​… (​មាន​វីដេអូ​)

6 Videos


ក្រោយពេលផ្ទុះការរិះគន់ឥតសំចៃមាត់ទៅតារាចម្រៀង ADDA រឿងប្រើពាក្យសម្តីមិនស័ក្តិសមជាតារាចម្រៀងចំពោះប្រិយមិត្តនារីម្នាក់ដែលបានយកបទចម្រៀង «នឹកអូនបានត្រឹមស្រមៃ» ទៅ Cover ដោយកែប៉ារ៉ូលនោះ នៅពេលនេះតារាចម្រៀង ADDA បានបញ្ចេញវីដេអូឃ្លីបមួយ ដោយធ្វើការសុំទោសជាសាធារណៈទៅកាន់ប្រិយមិត្តនារីម្នាក់នោះ ជាពិសេសគឺប្រិយមិត្តអ្នកគាំទ្រនាងទាំងអស់សូមអធ្យាស្រ័យឱ្យនាងបើនាងបានប្រើពាក្យសម្តីមិនសមរម្យណាមួយកាលពីពេលកន្លង ។

ទីបំផុត ADDA ចេញ​វីដេអូ​សុំទោស​ទាំង​អួលអាក់ រឿង​… (​មាន​វីដេអូ​)

ក្នុងនោះតារាចម្រៀង ADDA ក៏បានបង្ហាញអារម្មណ៍សោកសា្តយជាខ្លាំងចំពោះទង្វើដែលខ្លួនបានធ្វើកន្លងមកនិង សូមអរគុណចំពោះអ្នកគាំទ្រដែលតែងតែលើកទឹកចិត្តមិនបោះបង់នាងចោលដែរ ហើយនាងសង្ឃឹមថានឹងគ្មានរឿងទាំងនោះកើតឡើងជាលើកទី ២ ទៀតឡើយសូមឲ្យប្រិយមិត្តទាំងអស់អធ្យាស្រ័យដោយក្តីអនុគ្រោះផង ។

ទីបំផុត ADDA ចេញ​វីដេអូ​សុំទោស​ទាំង​អួលអាក់ រឿង​… (​មាន​វីដេអូ​)

ដើម្បីឱ្យកាន់តែច្បាស់ថា តារាចម្រៀង Original Song អ្នកនាង ADDA ធ្វើការសុំទោសជាសាធារណៈដោយពាក្យពេចន៍ និង ខ្លឹមសារយ៉ាងណា សូមចុចទស្សនាវីដេអូខាងក្រោមនេះ ៖
សាកល

ទីបំផុត ADDA ចេញ​វីដេអូ​សុំទោស​ទាំង​អួលអាក់ រឿង​… (​មាន​វីដេអូ​)