៩​ឆ្នាំ​ក្រោយមក​​ ស្រ្តី​ដែល​គេ​ប្រទះឃើញ​ក្នុង​ព្រៃ​​ត្រឡប់​ទៅ​ជួប​ជុំ​ជាមួយ​គ្រួសារ​វិញ

ស្ត្រីម្នាក់ដែលគេប្រទះឃើញគ្មានសម្លៀកបំពាក់នៅក្នុងព្រៃក្នុងខេត្តមណ្ឌលគិរីកាលពី៩ឆ្នាំមុន ត្រូវបានអនុញ្ញាតឱ្យទៅជួបជុំជាមួយឪពុកម្ដាយរបស់នាងនៅក្នុងប្រទេសវៀតណាមវិញហើយកាលពីព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន  និងប្អូនប្រុសចិញ្ចឹមរបស់ស្ត្រីរូបនេះ ដែលនាងបានរស់នៅជាមួយជិត១ទសវត្សរ៍។ លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានលើកឡើងថា ស្ត្រីរូបនេះដែលមានឈ្មោះ រចំ ផ្ងៀង អាយុ៣៩ឆ្នាំ បានចាកចេញពីប្រទេសកម្ពុជាជាមួយគ្រួសាររបស់នាងកាលពីព្រឹកថ្ងៃសៅរ៍ ដោយធ្វើដំណើរតាមរថយន្តក្រុងត្រឡប់ទៅប្រទេសវៀតណាមវិញ។ លោកបានមានប្រសាសន៍ថា “ពួកគេឆ្លងកាត់ព្រំដែននៅម៉ោងប្រហែល១០ព្រឹកមិញនេះ”។ អភិបាលស្រុករូបនេះមិនច្បាស់ទេថា តើគ្រួសាររបស់ រចំ ផ្ងៀង បានរកនាងឃើញដោយរបៀបណានោះ ខណៈនាងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មកម្លេ៉ះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានលើកឡើងថា ការជួបជុំគ្នាឡើងវិញនេះកើតឡើងបន្ទាប់ពីឪពុកបង្កើតរបស់នាងឃើញរូបថតរបស់នាងតាមហ្វេសប៊ុក។ លោកបានបន្ថែមថា មន្ត្រីអន្តោប្រវេសន៍កម្ពុជាបានចំណាយពេល២សប្ដាហ៍ពិនិត្យឯកសារដែលរៀបចំដោយគ្រួសារជនជាតិវៀតណាមនេះ មុនពេលសម្រេចអនុញ្ញាតឱ្យ រចំ ផ្ងៀង ត្រឡប់ទៅប្រទេសកំណើតវិញ។ គ្រួសារជនជាតិដើមភាគតិចព្នង ដែលចិញ្ចឹម រចំ ផ្ងៀង បានលើកឡើងថា ពួកគេសោកស្ដាយដែលនាងចាកចេញពីពួកគេ។ លោក រចំ ខំាភី អាយុ៣៨ឆ្នាំ ដែលជាប្អូនប្រុសចិញ្ចឹមរបស់ស្ត្រីរូបនេះបាននិយាយថា “យើងបានប្រគល់ស្ត្រីរូបនេះឱ្យបុរសជនជាតិវៀតណាម ព្រោះគាត់បានពន្យល់យ៉ាងច្បាស់លាស់អំពីប្រវត្តិរបស់គ្រួសារនេះ ហើយចំណុចភាគច្រើនដែលគាត់ពន្យល់ច្បាស់លាស់ខ្លាំងណាស់”។ ពីមុន លោក សាល លូ ដែលជាឪពុករបស់លោក រចំ ខំាភី និងដែលជានគរបាលឃុំដែលស្លាប់កាលពីឆ្នាំ២០១៣ ធ្លាប់បានលើកឡើងថា រចំ […]

The post ៩​ឆ្នាំ​ក្រោយមក​​ ស្រ្តី​ដែល​គេ​ប្រទះឃើញ​ក្នុង​ព្រៃ​​ត្រឡប់​ទៅ​ជួប​ជុំ​ជាមួយ​គ្រួសារ​វិញ appeared first on The Cambodia Daily.