​​​​​​​​​​​​​​​ប្រធាន​​​​​​មន្ទីរ​​​សុខា​ភិបាល​ត្រូវ​ដក​​​​​​តំណែង​​​​​​​​​ដោយ​សារ​​​រឹប​អូស​​​​​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​របស់​អេប៊ីសីុ​​​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារការសម្រេចរបស់លោកក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់គ្មានអាជ្ញាប័ណ្ណមួយគ្រឿងឱ្យទៅស្ថានីយវិទ្យុ អេប៊ីស៊ី វិញ និងការដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីដែលជាអ្នកចេញបញ្ជាឱ្យរឹបអូសរថយន្តសង្គ្រោះបន្ទាន់នោះ ដោយទាញហេតុផលថា  រថយន្តសង្គ្រោះបន្ទាន់នោះប្រើសម្រាប់គោលបំណងមនុស្សធម៌ ហើយប្រធានមន្ទីររាជធានីបានអនុវត្តហួសសមត្ថកិច្ចរបស់ខ្លួន។ ការបកស្រាយរបស់លោក ហ៊ុន សែន ដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក បង្ហាញពីការពាក់ព័ន្ធចុងក្រោយរបស់លោកក្នុងករណីនេះដែលជាប់ទាក់ទិនរថយន្តសង្គ្រោះបន្ទាន់ដឹកទឹកផ្លែឈើឱសថ និងអាចារ្យអេ ម្ចាស់រថយន្តសង្គ្រោះបន្ទាន់ ជាបុគ្គលដ៏មានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយដែលនិយាយមិនសំចៃមាត់ និងការទូរស័ព្ទរបស់លោកចូលកម្មវិធីវិទ្យុនេះគួរឱ្យភ្ញាក់ផ្អើល។ បាតុភាពនេះបានចាប់ផ្ដើមកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញរឹបអូសរថយន្តសង្គ្រោះបន្ទាន់ខាងលើក្នុងខណ្ឌទួលគោក។ លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីមានប្រសាសន៍ថា រថយន្តនេះគ្មានអាជ្ញាប័ណ្ណ គ្មានបរិក្ខារពេទ្យ និងបុគ្គលដែលចាំបាច់ដើម្បីធ្វើប្រតិបត្តិការជារថយន្តសង្គ្រោះបន្ទាន់ឡើយ ហើយត្រូវបានប្រើប្រាស់ដើម្បីចែកចាយទឹកផ្លែឈើឱសថដែលបិទយីហោរបស់ស្ថានីយវិទ្យុនេះ។ លោក សុខ សុគន្ធ ខឹងយ៉ាងខ្លាំងបន្ទាប់ពីលោក សេង ប៊ុនវេង ម្ចាស់ស្ថានីយវិទ្យុ អេប៊ីស៊ី ហៅ អាចារ្យអេ បានចូលខ្លួនក្នុងកម្មវិធីផ្សាយរបស់វិទ្យុនេះ ហើយបានហៅមន្ត្រីសុខាភិបាលថា ជា “តិរច្ឆាន” ក្រោយការរឹបអូសរថយន្តសង្គ្រោះបន្ទាន់។ ទោះបីជាលោក សុខ សុគន្ធ បានគំរាមប្ដឹងលោក សេង ប៊ុនវេង ចំពោះការធ្វើអត្ថាធិប្បាយបែបនេះក្ដី ក៏ស្ថានីយវិទ្យុនេះបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួន និងផ្សព្វផ្សាយថា រថយន្តសង្គ្រោះបន្ទាន់នេះប្រើសម្រាប់គោលបំណងមនុស្សធម៌ ហើយបានបន្តរិះគន់មន្ត្រីសុខាភិបាល។ ប្រិយមិត្តគាំទ្រស្ថានីយវិទ្យុនេះក៏បានធ្វើការតវ៉ាតាមហ្វេសប៊ុកដែរ។ ឆ្លើយតបការតវ៉ារបស់សាធារណជន លោកនាយករដ្ឋមន្ត្រីដែលបានទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុនេះដោយផ្ទាល់កាលពីថ្ងៃសៅរ៍ ដើម្បីសូមអភ័យទោសចំពោះការរឹបអូសរថយន្តសង្គ្រោះបន្ទាន់ ប្រកាសថា លោក សុខ សុគន្ធ នឹងត្រូវដកហូតតំណែង ហើយលោកនឹងផ្ដល់រថយន្តសង្គ្រោះបន្ទាន់ថ្មីពីរគ្រឿងទៀតដល់ស្ថានីយវិទ្យុនេះ។ លោកមានប្រសាសន៍ទៅកាន់ក្រុមបុគ្គលិកវិទ្យុ អេប៊ីស៊ី ដែលស្រោកហ៊ោព្រមៗគ្នាថា “ខ្ញុំក៏សូមអភ័យទោសផងដែរអំពីការអនុវត្ត[ច្បាប់]របស់មន្ត្រីខ្លះដែលមានការខុសឆ្គងទៅលើណែ ទាក់ទិនផ្នែកសប្បុរសវិទ្យុ អេប៊ីស៊ី។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃនេះខ្ញុំបានដោះស្រាយបញ្ហាហ្នឹងតាមរយៈខមមិនរបស់ក្មួយៗ ឬក៏ប្រជាជនដែលទទួលផលប្រយោជន៍ពីឡានដឹកនេះ។ខ្ញុំសុំផ្ដល់បន្ថែមនូវរថយន្តពីរគ្រឿងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។ យើងត្រូវដកមន្ត្រីនេះចេញសិដើម្បីដោះស្រាយជាមួយមតិសាធារណៈ”។ លោក […]

The post ​​​​​​​​​​​​​​​ប្រធាន​​​​​​មន្ទីរ​​​សុខា​ភិបាល​ត្រូវ​ដក​​​​​​តំណែង​​​​​​​​​ដោយ​សារ​​​រឹប​អូស​​​​​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​របស់​អេប៊ីសីុ​​​ appeared first on The Cambodia Daily.