ដឹងអត់ អាហារូបករណ៍​បរទេស​ផ្ដល់​មក​កម្ពុជាមាន​ចំនួន​ប៉ុន្មាន​ក្នុង​១ឆ្នាំ?

កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ដែល​ត្រូវ​ការ​ខ្លាំង​នូវ​ធនធាន​មនុស្ស​ដែល​មាន​គុណភាព។ ហេតុនេះ​ហើយ​ទើប​បណ្ដា​ប្រទេស​ជា​មិត្ត​បាន​ផ្ដល់​នូវ​ជំនួយ​ជាច្រើន​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធន​ធាន​មនុស្ស​នេះ តាម​រយៈ​ការ​ផ្ដល់​ជូន​អាហារូបករណ៍​ជា​ច្រើន​កន្លែង​ដល់​សិស្ស​និស្សិត​កម្ពុជា ដែល​កំពុង​ត្រូវ​ការ​ជំនាញ​ដ៏​ពិត​ប្រាកដ​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​ជាតិ។

 

ដឹងអត់ អាហារូបករណ៍​បរទេស​ផ្ដល់​មក​កម្ពុជាមាន​ចំនួន​ប៉ុន្មាន​ក្នុង​១ឆ្នាំ?

 

តើ​អ្នក​ដឹង​ទេ​ថា​អាហារូបករណ៍​ចំនួន​ប៉ុន្មាន​ដែល​ផ្ដល់​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ?
ក្នុង​មួយ​ឆ្នាំៗ​អាហារូបករណ៍​ប្រមាណ​១០០០​កន្លែង បាន​ផ្ដល់​មក​សិស្ស​និស្សិត​កម្ពុជា​ដោយ​ផ្ទាល់។ អាហារូបករណ៍​ទាំង​នេះ​រាប់​ចាប់​តាំង​ពី​ថ្នាក់​វិទ្យាល័យ បរិញ្ញាបត្រ បរិញ្ញបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ថានទូត​នៃ​ប្រទេស​ម្ចាស់​ជំនួយ​និមួយៗ ស្ថាប័ន ឬ​ភ្នាក់ងារ​អាហារូបករណ៍​ផ្ទាល់ និង​តាម​រយៈ​ក្រសួង​អប់រំ​ យុវជន និងកីឡា។

 

លើស​ពីនេះ​ទៀត ក៏​​មាន​​អាហារូបករណ៍​​ជា​​ច្រើន​​ពាន់​​កន្លែង​​ផ្សេង​​ទៀត​​ដែល​​បើក​​​សេរី​​សម្រាប់​​សិស្ស​​និស្សិត​​កម្ពុជា​ធ្វើការ​​​ស្នើ​​សុំ និង​​ប្រកួត​​ប្រជែង​​ជាមួយ​​សិស្ស​​និស្សិត​​នៅ​​ទូទាំង​​ពិភព​លោក។ អាហារូបករណ៍​ទាំង​នេះ​មិន​សូវ​មាន​សិស្ស និស្សិត​ស្គាល់​នោះ​ទេ ដែល​នាំ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​អាហារូបករណ៍​ល្បីៗ​ខាង​លើ​បន្តិច។ មិនតែប៉ុណ្ណោះ​ក៏​មាន​អាហារូបករណ៍​ផ្តល់​ដោយ​ផ្ទាល់​ដោយ​សកល​វិទ្យាល័យ​នៅ​បរទេស​ដែល​សិស្ស​និស្សិត​ស្នើ​សំុ​ដោយ​ផ្ទាល់។

 

ដឹងអត់ អាហារូបករណ៍​បរទេស​ផ្ដល់​មក​កម្ពុជាមាន​ចំនួន​ប៉ុន្មាន​ក្នុង​១ឆ្នាំ?

 

ដើម្បី​យល់​ដឹង​​កាន់​តែ​ច្បាស់​អំពី​ព័ត៌មាន​អាហារូបករណ៍​ទាំងនេះ​ របៀប​ក្នុង​ការ​ស្នើ​សុំ និង​គន្លឹះ​ដើម្បី​ឈ្នះ​ការ​ប្រកួត​ប្រជែង សិស្ស​និស្សិត អាច​ចូល​រួម​សន្និសីទ​អាហារូបករណ៍ លើក​ទី​៥ ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ខាង​មុខ​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​ការ​ចូលរួម​​ពី​​តំណាង​ស្ថានទូត​ធំៗ​ប្រមាណ​​៨ ស្ថានប័ន​អាហារូបករណ៍ និង​បញ្ញវន្ត​ដែល​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ល្បីៗ​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​ធំៗ​ទូទាំង​ពិភពលោក។

 

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង 012 230 140 និង 010 911 776។ កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ និង​​ក្រុមហ៊ុន​ស្តារ​អូតូ Cambodia៕

 

អត្ថបទៈ ដៃគូសហការ