មើល​២​នាក់​ប្រកួត​បាល់ទះ​ជាមួយ​ម្នាក់​ដៃគូ​ជា​​មួយឆ្កែ តិច​មើល​!

បាល់ទះគឺជាកីឡា១ប្រភេទដែលខ្ញុំចូលចិត្តវាតាំងពីតូច ជាងកីឡាផ្សេងទាំងអស់ ។ ប៉ុន្តែ សម្រាប់រូបខ្ញុំផ្ទាល់ នេះជាលើកទី១ហើយ ដែលបានឃើញសត្វឆ្កែដ៏សែនចេះអាចលេងបាល់ទះបាន (ក្នុងនាមជាអ្នកប៉ះសេ) ដ៏ស្ទាត់ជំនាញ ។

វាបានប៉ះសេឲ្យដៃគូរបស់វាបានយ៉ាងល្អ ដែលជាហេតុធ្វើឲ្យដៃគូវា គប់បាល់ទទួលបានពិន្ទុស្ទើគ្រប់គ្រាប់តែម្តង ។ នៅក្នុងឃ្លីបត្រូវបានឮដៃគូរបស់វា បញ្ចេញសម្លេងឲ្យសុនខ “គីគី” ប្រុងប្រយ័ត្ន នៅពេលគ្រាប់បាល់ ត្រូវបានបញ្ជាចេញពីដៃគូប្រកួត ។ ពិតជាសត្វឆ្កែដ៏អស្ចារ្យមែន កុំចេះតែហ៊ាន លេងឡូយជាងមនុស្សទៀត !!


Related Posts