កីឡា​ការិនី​​ម្នាក់​​ ​ផ្ដួល​​​ខ្លួន​​ទៅ​មុន​ ដើម្បី​​ឈ្នះ​មេដាយ​មាស​អូឡាំពិក

កីឡា​ការិនី​រត់​ប្រណាំង​​ Shaunae Miller ​សញ្ជាតិ​បាហាម៉ាស់ ​បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​លើក​ដំបូង​​ក្នុង​ជីវិត​របស់​ខ្លួន​ បន្ទាប់​ពី​សុខ​ចិត្ត​ប្ដូរផ្ដាច់​ ផ្ដួល​ខ្លួន​​យក​​ដៃ​និង​ក្បាល​ទៅ​មុន​ ដើម្បី​​ឲ្យ​ដល់​ទី​ ក្នុង​ការ​ប្រកួត​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ​ផ្នែក​នារី នៅ​ទីក្រុង​ Rio ព្រឹក​មិញ។

 

កីឡា​ការិនី​​ម្នាក់​​ ​ផ្ដួល​​​ខ្លួន​​ទៅ​មុន​ ដើម្បី​​ឈ្នះ​មេដាយ​មាស​អូឡាំពិក

 

Miller វ័យ​២២​ឆ្នាំ​ បាន​យក​ឈ្នះ​លើ​​កីឡា​ការិនី​​ជើង​ឯក​ពិភពលោក និង​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​៤​គ្រឿង​ Allyson Felix ​របស់​អាមេរិក​ ដោយ​បញ្ចប់​ថេរ​វេលា​៤៩.៤៤​វិនាទី ​ខណៈ​ដែល​  Felix ​បាន​ត្រឹម​មេដាយ​ប្រាក់​ប៉ុណ្ណោះ​​ ​ដោយ​បញ្ចប់​ថេរវេលា​​៤៩.៥១​វិនាទី។ រីឯ​​កីឡា​ការិនី​ Shericka Jackson ​របស់​ចាម៉ៃកា​ បាន​មេដាយ​សំរឹទ្ធិ៕

 

កីឡា​ការិនី​​ម្នាក់​​ ​ផ្ដួល​​​ខ្លួន​​ទៅ​មុន​ ដើម្បី​​ឈ្នះ​មេដាយ​មាស​អូឡាំពិក

 

កីឡា​ការិនី​​ម្នាក់​​ ​ផ្ដួល​​​ខ្លួន​​ទៅ​មុន​ ដើម្បី​​ឈ្នះ​មេដាយ​មាស​អូឡាំពិក

 

កីឡា​ការិនី​​ម្នាក់​​ ​ផ្ដួល​​​ខ្លួន​​ទៅ​មុន​ ដើម្បី​​ឈ្នះ​មេដាយ​មាស​អូឡាំពិក

 

Bahaman Shaunae Miller naisten 400m olympiakultaa ohi Felixin pesissyöksyllä. #rioyle #riofi pic.twitter.com/cVTjwegujs

— Joona Saarinen (@Jorska_) August 16, 2016


ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC