ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

បន្ទាប់​ពី​ក្រុម​បាល់ទាត់​របស់​ខ្លួន​បង្ហាញ​ខ្លួន​គួរ​ឲ្យ​កោត​សរសើរ​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ ស​ ខេង​ ​ព្រៃវែង​ ២០១៦​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ស្រុក​កំចាយមារ​ត្រូវ​បាន​គេ​មើល​ឃើញ​អាច​ជា​ទី​កន្លែង​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​ថ្នាក់​ខេត្ត​បាន​នា​ពេល​​ឆ្នាំ​ខាង​មុខ​ៗ។

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

កន្លង​មក​ស្រុក​មួយ​នេះ​ពុំ​ធ្លាប់​បាន​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ខេត្ត​ឡើយ​ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​កីឡា​ និង​ក្រុម​កីឡា​នា​ពេល​បច្ចុប្បន្ន​ គេ​អាច​វាយ​តម្លៃ​បាន​ថា​ អាច​ទទួល​រៀប​ចំ​ការ​ប្រកួត​​​កម្មវិធី​ប្រកួត​កីឡា​សិស្ស​និស្សិត​កម្រិត​ខេត្ត​បាន។

 

ជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​១៣​ និង​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ព្រៃវែង​ ចម្ងាយ​១១៦​គីឡូ​ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៨ ​កំចាយមារ​​តែង​តែ​បញ្ជូន​ក្រុម​កីឡា​របស់​ខ្លួន​ទៅ​ចូល​រួម​ប្រកួត​កីឡា​សិស្ស​និស្សិត​ថ្នាក់​ខេត្ត​​ពុំ​ដែល​អាក់​ខាន​ឡើយ​ ហើយ​កីឡា​ដែល​មាន​សក្តានុពល​របស់​ស្រុក​ គឺ​បាល់ទះ​ និង​បាល់ទាត់។

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

ទីលាន​កីឡា​ប្រមូល​ផ្តុំ​​ដ៏​សំខាន់​​ប្រចាំ​ស្រុក​​មាន​២​កន្លែង​ គឺ​វិទ្យាល័យ​កំចាយមារ​មាន​តារាង​បាល់ទាត់​ បាល់ទះ  និង​សាកលវិទ្យាល័យ​កំចាយមារ​មាន​តារាង​បាល់ទាត់​ស្តង់ដារ​​ដែល​ធ្លាប់​រៀបចំ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ ហ៊ុន​ សែន​ ម្តង​កាល​ពី​ឆ្នាំ​២០១៣។ ​ក្រៅ​ពី​នេះ​ ក៏​មាន​តារាង​បាល់បោះ​២​កន្លែង​ សាល​កីឡដ្ឋាន​១​កន្លែង​ តែ​មិន​ទាន់​មាន​កន្លែង​អង្គុយ។

 

កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា​ ២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្រុម​បាល់ទាត់​ស្រុក​កំចាយមារ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​​នៃ​ពានរង្វាន់​ ស​ ខេង​ ព្រៃវែង​ ២០១៦​ ធ្វើ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​​​បាន​កោត​​សរសើរ​ក្រុម​មួយ​នេះ​ថា មាន​បច្ចេកទេស​លេង​ និង​សហការ​គ្នា​​បាន​ល្អ៕

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

ស្រុក​​កំចាយមារ​អាច​​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​ខេត្ត​បាន​​

 

 

អត្ថបទ៖ សោម សារិទ្ធ