លោក កឹ​ម សុខា នឹង​ទៅ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​បារាំង​ថ្ងៃ​ទី​២៧​សីហា

រាជធានី​ភ្នំពេញ ៖ ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​បារាំង នា​ថ្ងៃ​ទី​២៧ សីហា ២០១៦ ។

នេះ​បើ​យោង​តាម លោក សម រ​ង្ស៊ី ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​យប់​ថ្ងៃ​ទី​១៥ សីហា ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ សីហា​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឯ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នៅឡើយ ហើយ​លោក​បាន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​នេះ​រយៈពេល​ជិត​៣​ខែ​មក​ហើយ ចាប់តាំងពី​មាន​ពាក្យបណ្តឹង​ជា​ច្រើន​នៅ​តុលាការ​ពាក់​ព័​ន្ឋ​នឹង​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​នាង ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ​នោះ​រួច​មក ។

រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា​តើ​លោក កឹ​ម សុខា ពិតជា​អាច​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​បារាំង​ដូច​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ខាងលើ​ឬ​យ៉ាងណា?