មេ​ភូមិ​ល្មោភកាម​ត​ណ្ហា ចាប់​កូនស្រី​ពិការ​ជើងរំលោភ​សេពសន្ថវៈ​ក្នុងផ្ទះ

មេ​ភូមិ​ល្មោភកាម​ត​ណ្ហា ចាប់​កូនស្រី​ពិការ​ជើងរំលោភ​សេពសន្ថវៈ​ក្នុងផ្ទះ



ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ឃាត់ខ្លួន​មេ​ភូមិ​ម្នាក់​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ដោយ​សង្ស័យ​ថា បាន​ចាប់រំលោភ​នារី​ពិការ​ជើង​ជា​កូនបង្កើត​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៣
សីហា នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ។

លោកខ្លួ​ត សុ​ឃា អធិការ​ស្រុក​កោះ​ញែក​បាន​ឱ្យ​​ដឹង​ថា ​សកម្មភាព​រំលោភ​នារី​រង​គ្រោះ​ដែល​ជា​មនុស្ស​ពិការ​ (​ស្វឹ​ត​ជើង​ដើរ​​មិន​រួច​)​ និង​ជា​កូន​ស្រីបង្កើត​ខ្លួនឯង​ផង​នោះ ត្រូវ​​នារី​រង​គ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច (ឱ្យ​អ្នក​ភូមិ​ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​) ដើម្បី​ជួយ​អន្តរា​គម​ន៍ ​។​

លោក​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​នារី​រង​គ្រោះ​នៅ​ចាំផ្ទះ​ជាមួយ​ឪពុក​តែ​ពីរ​នាក់​ព្រោះ​រដូវ​នេះ​ជា​រដូវ​ធ្វើស្រែ ហើយ​ម្តាយ​និង​បងប្អូន​របស់​នាង​បាន​ទៅ​ធ្វើស្រែ​ចម្ការ​អស់ ទើប​ជនសង្ស័យ​ជាឪពុក​មានឱកាស​ចាប់រំលោភ​នារី​រង​គ្រោះជា​កូន ។ នារី​រង​គ្រោះ​អាយុ​២២​ឆ្នាំ ចំណែក​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ទុ​ត ព្រុ​ត អាយុ​៥៦​ឆ្នាំ ជា​មេ​ភូមិ​ជនជាតិ​ព្នង ។

សេចក្តីរាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​បន្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕