ប្រទេសទួរគីបោះបង់សម្ពន្ធមិត្តអាមេរិកទៅរករុស្ស៊ីក្នុងការវាយប្រហារលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ

ប្រទេសទួរគីបោះបង់សម្ពន្ធមិត្តអាមេរិកទៅរករុស្ស៊ីក្នុងការវាយប្រហារលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ
ក្រោយពីធ្វើរដ្ឋប្រហារមិនបានសម្រេច ហើយអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនោះ បានរត់ភៀសខ្លួនទៅនៅអាមេរិក។ មិនត្រឹម តែប៉ុណ្ណោះ ក្រុមចារកម្មអាមេរិកទទួលរងការចោទប្រកាន់ពីទួរគីថា ជាអ្នកចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារនោះ។ មិនត្រឹមតែ ប៉ុណ្ណោះក្រុមចារកម្មរុស្ស៊ីបានជួយដល់ប្រធា នាធិបតីទួរគីទាន់ពេលវេលាគេចផុតពីការធ្វើរដ្ឋប្រហារនោះ។

ចំណុចទាំងនោះហើយបានធ្វើឲ្យទួរគីត្រូវងាកទៅចាប់ដៃរុស្ស៊ីវិញដើម្បីវាយប្រហារ កម្ចាត់ក្រុមភេរវករទាំងនៅក្នុងប្រទេសទួរគី និងនៅក្នុងប្រទេសស៊ីរី-អីុរ៉ាក់។ កាលពីថ្ងៃ ទី១១ ខែសីហា ទួរគីបានអំពាវនាវរុស្ស៊ីឲ្យចូលរួមប្រតិបត្តិការរួមគ្នាជាមួយទួរគីដើម្បីកម្ចាត់ក្រុមភេរវជនរដ្ឋអ៊ិស្លាមនៅស៊ីរី។ ទួរគីនិងរុស្ស៊ីកំពុងចាប់ដៃផ្សះផ្សាគ្នាឡើងវិញ ក្រោយវិបត្តិបង្កឡើងដោយសារទួរគីបាញ់ទម្លាក់យន្តហោះរុស្ស៊ីកាលពីខែវិច្ឆិកា ឆ្នាំ មុន។

រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនថា ទួរគីបានសុំឲ្យរុស្ស៊ីចូលរួមប្រតិបត្តិការរួមគ្នាជាមួយទួរគីដើម្បីកម្ទេចក្រុមជីហាតរដ្ឋអ៊ិស្លាមនៅស៊ីរី។ គណៈ ប្រតិភូទួរគីមកពីស្ថាប័នកងទ័ពចារកិច្ច និង ក្រសួងការបរទេសបានបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយបានពិភាក្សាជាមួយថ្នាក់ ដឹកនាំរុស្ស៊ីពីវិបត្តិសង្គ្រាមស៊ីរី។

ទួរគីនិងរុស្ស៊ីមានទស្សនៈផ្សេងគ្នាចំពោះ វិបត្តិស៊ីរី។ រុស្ស៊ីគាំទ្រលោក អាសាដ តែទួរគី មិនចង់ឃើញលោក អាសាដ បន្តអំណាច នៅស៊ីរីទៀតទេ។ សម្រាប់ទួរគីរដ្ឋាភិបាល ស៊ីរីបានសម្លាប់មនុស្សរាប់សែននាក់មិន អាចដឹកនាំប្រទេសបានទេ។ តែទួរគីប្រាប់ថា ខ្លួនក៏មិនចង់បោះបង់ចោលកិច្ចពិភាក្សាវិបត្តិ ស៊ីរីជាមួយរុស្ស៊ីដែរ។

សប្តាហ៍នេះប្រធានាធិបតី អ៊ែរដូហ្កាន បានបំពេញទស្សនកិច្ចនៅក្រុងសាំងភីត ថឺស្បួ ដើម្បីស្តារទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ។ ទំនាក់ទំនងទួរគីនិងរុស្ស៊ីបាន ធ្លាក់ដុនដាបចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពេលទាហានទួរគីបាញ់ទម្លាក់យន្ត ហោះមួយគ្រឿងរបស់រុស្ស៊ី។

យោងតាមរដ្ឋមន្ត្រីការបរទេសទួរគីប្រតិ បត្តិការធ្វើឡើងរួមគ្នារវាងទួរគីនឹងរុស្ស៊ី ដើម្បីកម្ចាត់ក្រុមភេរវជនរដ្ឋអ៊ិស្លាមអាច ជួយបញ្ចៀសមិនឲ្យមានហេតុការណ៍ បាញ់ទម្លាក់យន្តហោះរុស្ស៊ីកាលពីឆ្នាំមុននោះគឺមិនឲ្យបញ្ហាបែបនេះកើតឡើងបាន ទៀតឡើយ។

ទាក់ទងស្ថានភាពនៅស៊ីរីរុស្ស៊ីបាន ប្រកាសព្យួរការទម្លាក់គ្រាប់បែកនៅជុំវិញក្រុងអាឡិប៣ម៉ោងក្នុងមួយថ្ងៃ ហើយ៣ ម៉ោងនេះធ្វើឡើងនៅពេលព្រឹក។ ជនរងគ្រោះដោយគ្រាប់បែកគ្រាប់កាំភ្លើងនៅ អាឡិបពិបាកនឹងទទួលបានការព្យាបាលត្រឹមត្រូវ។ នៅថ្ងៃព្រហស្បតិ៍មុននេះក្រុមគ្រូពេទ្យនៅភាគខាងកើតក្រុងអាឡិបដែលស្ថិតក្នុងតំបន់គ្រប់គ្រងរបស់ក្រុមឧទ្ទាម បានសរសេរលិខិតសុំជំនួយពីប្រធានាធិបតី អាមេរិកលោក អូបាម៉ា ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រទេសទួរគីបោះបង់សម្ពន្ធមិត្តអាមេរិកទៅរករុស្ស៊ីក្នុងការវាយប្រហារលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: