រឿងរ៉ាវដ៏អស្ចារ្យរបស់អត្តពលិកវ័យក្មេងម្នាក់ យកឈ្នះនិមិត្តរូបរបស់ខ្លួន Michael Phelps ក្នុងព្រឹត្តការណ៍អូឡាំពិក!

ប្រេស៊ីល៖ វាមិនទាស់ខុសអ្វីទេ គ្រាន់តែស្រមៃ ពីព្រោះពេលខ្លះការស្រមៃរបស់អ្នកអាចនឹងក្លាយជាការពិត។  ​ជាក់ស្តែងដូចជារឿងរ៉ាវដ៏អស្ចារ្យមួយនេះអញ្ចឹង គឺអត្តពលិកហែលទឹក សញ្ជាតិសឹង្ហបុរីម្នាក់ បានសម្រេចក្តីស្រមៃរបស់ខ្លួន និងបានយកឈ្នះនិមិត្តរូបរបស់ខ្លួនទៀតផង។

នេះគឺជារឿងរ៉ាវដ៏អស្ចារ្យរបស់យុវជនម្នាក់ ដែលមានឈ្មោះថា Joseph Schooling សញ្ជាតិសឹង្ហបុរី ថ្មីៗនេះរូបគេទទួលបានមេដាយមាស ក្នុងវិញ្ញសារហែលទឹកមេអំបៅ យកឈ្នះនិមិត្តរូបរបស់គេ Michael Phelps ថែមទៀតផង ក្នុងវិញ្ញាសារហែលទឹកមេអំបៅចម្ងាយ១០០ម៉ែត្រ ក្នុងព្រឹត្តការណ៍អូឡាំពិកប្រទេសប្រេស៊ីលនេះ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ កាលនោះ Joseph ទើបតែមានវ័យ ១៣ឆ្នាំប៉ុណ្ណោះ រូបគេបានជួបជាមួយនិមិត្តរូបរបស់ខ្លួនផ្ទាល់គឺអត្តពលិក Michael Phelps ដែលកាលនោះ Michael បានមកធ្វើទស្សនកិច្ចនៅប្រទេសសឹង្ហបុរី ដើម្បីត្រៀមខ្លួនមុនការប្រកួតអូឡាំពិកនៅប៉េកាំង ប្រទេសចិន ប៉ុន្តែដោយឡែកក្នុងឆ្នាំ២០១៦ នេះវិញម្តង Joseph មិនត្រឹមតែបានជួប Michael ទេ ថែមទាំងប្រកួតឈ្នះ Michael ដណ្តើមបានមេដាយមាសទៀតផង។

រំលឹកឡើងវិញម្តងទៀត បន្ទាប់ពី Joseph បានជួបជាមួយនិមិត្តរូបគេហើយ Joseph ក៏ធ្លាប់បាននិយាយដែរថា «Michael Phelps គឺជានិមិត្តរូបរបស់ខ្ញុំ ប៉ុន្តែទិសដៅរបស់ខ្ញុំ គឺចង់ឲ្យអាជីពហែលទឹកមួយនេះ ទទួលបានជោគជ័យ»

ក្រោយមកទៀត បន្ទាប់ពី Joseph ទទួលបានអាជីពជាកីឡាករហែលទឹកហើយ រូបគេក៏ចាប់ផ្តើមបន្តក្តីស្រមៃរបស់គេទៀត ដោយក្នុងឆ្នាំ២០១១ Joseph បានធ្វើរឿងអស្ចារ្យមួយ គឺជាអ្នកបំបែកកំណត់ត្រាពេលវេលាហែលទឹកមេអំបៅ ក្នុងចម្ងាយ១០០ម៉ែត្រ។ ចូលមកដល់ឆ្នាំ២០១២ Joseph មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងជាមួយ Michael នៅព្រឹត្តការណ៍អូឡាំពិក ក្នុងប្រទេសអង់គ្លេស ដោយកាលនោះគឺជាព្រឹត្តការណ៍អូឡាំពិកលើកទីមួយរបស់គេ ប៉ុន្តែគួរឲ្យសោកស្តាយ Joseph ត្រូវខកខានប្រកួត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដោយសារវ៉ែនតា ហែលទឹករបស់គេ មិនត្រូវស្តង់ដារប្រកួត ទើបត្រូវប្តូរកីឡាករជំនួស។ បន្ទាប់ពីបញ្ចប់ការប្រកួត Michael ក៏បានមកលើកទឹកចិត្ត Joseph ផងដែរ ដោយប្រាប់រូបគេ កុំឲ្យបោះបង់ចោលក្តីសង្ឃឹម ដោយសាររូបគេនៅក្មេង អនាគតវែងឆ្ងាយ និងទុករឿងនេះគឺជាបទពិសោធន៍។

រហូតមកដល់ឆ្នាំ២០១៦ នៃព្រឹត្តការណ៍អូឡាំពិកនេះ Joseph បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយរូបគេបានបញ្ចប់ការហែលទឹកមេអំបៅ ក្នុងកំណត់ត្រាថ្មីនៃព្រឹត្តការណ៍អូឡាំពិកក្នុងថេរវេលា ៥០.៣៩វិនាទី ក្នុងចម្ងាយ១០០ម៉ែត្រ ចំនែកឯ Michale Phelps បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ក្រោយពី Joseph បានឈ្នះហើយ Michael ក៏បានមកអបអរសាទរ Joseph ផងដែរ ដែលបានសម្រេចនូវក្តីស្រមៃដ៏ជោគជ័យមួយនេះ៕

ប្រភព៖| 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត