ស្ដ្រី​មាន​ផ្ទៃពោះ​តុបតែង​មុខមាត់​ប៉ះពាល់​ដល់ IQ នៃ​បញ្ញា​របស់​កូន

ស្ដ្រី​មាន​ផ្ទៃពោះ​តុបតែង​មុខមាត់​ប៉ះពាល់​ដល់ IQ នៃ​បញ្ញា​របស់​កូន
ការសិក្សាដ៏ចម្រូងចម្រាសមួយ បានអះអាងថា បានរកឃើញពីទំនាក់ទំនងរវាងការតុបតែងមុខមាត់របស់ស្ដ្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងពិន្ទុ IQ ទាបរបស់កុមារ។

ក្រុមអ្នកវិទ្យាស្ថាន បានរកឃើញថា ការប៉ះផ្ទាល់ទៅនឹងកម្រិតសារធាតុគីមីចេញពីម្សៅដ៏ខ្ពស់បំផុត ដែលស្គាល់ថាជា «DnBP» និង «DiBP» ធ្វើឲ្យពិន្ទុ IQ ចុះទាបចំពោះកុមារនៅអាយុ ៧ ឆ្នាំរហូតទៅដល់ ៦ ពិន្ទុក្រោមពិន្ទុកុមារធម្មតា។

សារធាតុគីមីទាំងពីរប្រភេទនេះត្រូវបានរកឃើញនៅក្នុងផលិតផលគ្រឿងសម្អាង រួមមាន ក្រដាសសើម ក្រណាត់ពណ៌ ក្រែម ថ្នាំបាញ់សក់ ថ្នាំសម្អាតក្រចក និងសាប៊ូមួយចំនួនទៀត។

ក្រុមអ្នកវិទ្យាសាស្ដ្រ បានអះអាងថា ទំនាក់ទំនងរវាងសារធាតុគីមី និងពិន្ទុ IQ នៅតែមាន ក្រោយពីបានដឹងអំពីកត្ដាមួយចំនួនដែលអាចមានឥទ្ធិពលទៅលើ IQ ដូចជា កម្រិតបញ្ញារបស់ម្ដាយ និងគុណភាពនៃបរិស្ថានផ្ទះ។

ពួកគេបានរកឃើញនៅលើសម្ភារប្រើប្រាស់ទាំងអស់ចាប់ពីកុំប្លាកេបិទលើកម្រាល និងវាំងននបន្ទប់ទឹករហូតដល់តាបឡូរថយន្ដ ហើយក៏អាចជាម្ហូបផងដែរ។ កម្ទេចរសាត់តាមខ្យល់អាចចូលក្នុងខ្លួនរបស់យើង ជាពិសេស នៅពេលដកដង្ហើម និងញ៉ាំ។

លោកវេជ្ជបណ្ឌិត រ៉ូប៊ីន វីយ៉ាត មកពីសាកលវិទ្យាល័យកូឡុំប៊ី ផ្នែកសុខភាពសាធារណៈ Mailman ដែលចូលរួមក្នុងការសិក្សានោះ បាននិយាយថា៖ «ការធ្លាក់ចុះ IQ ពី ៦ ទៅ ៧ ពិន្ទុ អាចបង្អាក់ការអភិវឌ្ឍរបស់កុមារក្នុងវិស័យអប់រំ និងអាជីពការងារ»៕

ប្រភព៖ postkhmer

  • ស្ដ្រី​មាន​ផ្ទៃពោះ​តុបតែង​មុខមាត់​ប៉ះពាល់​ដល់ IQ នៃ​បញ្ញា​របស់​កូន已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:សុខភាព
Tags: