សម្រស់​កូនស្រី​3​នាក់​របស់​តួ​សម្តែង​ល្បីឈ្មោះ​រ៉ាំ​បូ

លោក Sylvester Stallone ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​តាម​រយៈ​តួអង្គ​រ៉ាំ​បូ មានឈ្មោះ​ល្បី​រន្ទឺ​ដោយសារ​ស្នាដៃ​ផលិត និង​សម្តែង​ភាពយន្ត​ហូ​លី​វូ​ដ ។ ដោយឡែក​កូនក្រមុំ​ទាំង​៣​នាក់​របស់​រ៉ាំ​បូ​ក៏​មាន​ប្រជាប្រិយភាព​មិន​ចាញ់​ឪពុក​ដែរ និង​មាន​សម្រស់​ស្រស់​សោភា ។ ដ្បិតតែ​ពួក​នាង​មិន​ទាន់​បោះ​ជំហាន​ចូល​វិស័យ​សិល្បៈ តែ​សម្រស់​ពួក​នាង​អាច​ដណ្តើម​តំណែង​តារា​ជួរ​មុខ​បាន​យ៉ាង​ងាយ ។ កូនស្រី​ទាំង​៣​នាក់​របស់​តារា​សម្តែង​ជើង​ចាស់​រ៉ាំ​បូ​គឺ ៖

១-​នាង Sistine Rose Stallone
Sistine Rose Stallone វ័យ​១៨​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី​២៧ មិថុនា ១៩៩៨​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡែ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​។

២-​នាង Scarlet Rose Stallone
Scarlet Rose Stallone កើត​នៅ​ថ្ងៃ​ទី ២៥ ឧសភា ២០០២ វ័យ​១៤​ឆ្នាំ  នៅ​ក្រុង និង​រដ្ឋ  ជាមួយ Sistine Rose Stallone ដែរ ។

៣-​នាង Sophia Rose Stallone
Sophia Rose Stallone វ័យ​១៩​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី​២៧ សីហា ១៩៩៦ នៅ​ក្រុង Miami រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ៕