តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?

6 Videos


ទឹម រដ្ឋា ទើបតែបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈ បន្ទាប់ពីបែកគ្នាជាមួយសង្សារចាស់។ ស្របពេលដែលបង្ហាញមុខគូស្នេហ៍ថ្មីនេះ ទឹម រដ្ឋា បែរជាចូលចិត្តបណ្តើរគូស្នេហ៍ទៅកន្លងមួយ ដែលយុវវ័យជាច្រើនចូលចិត្តទៅដូចគ្នា ។ តើកន្លែងដែល ទឹម រដ្ឋា ចូលចិត្តទៅលំហែរអារម្មណ៍នោះនៅទីណា ? ។

តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?

មួយរយៈកន្លងមកនេះ ទឹម រដ្ឋា ចូលចិត្តចំណាយពេលវេលាផ្អែមល្ហែមជាមួយគូស្នេហ៍បំផុតគឺនៅរោងភាពយន្ត ជាក់ស្តែងថ្មីៗនេះ គេឃើញ ទឹម រដ្ឋា ចំណាយពេលវេលាទៅមើលកុនជាមួយគូស្នេហ៍របស់នាងជាញឹកញាប់បំផុត ។ ជាក់ស្តែងនៅយប់ថ្ងៃទី ១៥ ខែសីហា យប់ម៉ិញនេះ នាងបានបណ្តើរគូស្នេហ៍ថ្មីទៅមើលកុននៅរោងភាពយន្ត Major Cineplex នៅផ្សារទំនើប AEON យ៉ាងផ្អែមល្ហែម ដោយមិនខ្លាចក្រសែភ្នែកអ្នកនៅជុំវិញខ្លួនឡើយ ។ ផ្ទុយទៅវិញ នាងកាន់តែបង្ហាញនូវទឹកមុខស្រស់ស្រាយនិងសើចសប្បាយជាមួយគូស្នេហ៍របស់ខ្លួនយ៉ាងមានក្តីសុខបំផុត ។

តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?

ទឹម រដ្ឋា ជានារីទាន់សម័យម្នាក់ នាងក៏មិនខុសពីយុវវ័យមួយចំនួនដែរ ដែលចូលចិត្តចំណាយពេលវេលា ទៅដើរកំសាន្ត និងមើលភាពយន្ត ដែលខ្លួនចូលចិត្ត ទោះបីជាមិនទៅមើលកុនជាមួយគូស្នេហ៍ក្តី តែជាញឹកញាប់គឺនាងចំណាយពេលវេលាមើលកុនជាមួយបងប្អូននិងមិត្តភក្តិ ។ កន្លងមក ទឹម រដ្ឋា ក៏ធ្លាប់និយាយផងដែរថា ទីកន្លែងដែលនាងចូលចិត្តគឺរោងកុន ។

តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?

ពេលនេះចំណងស្នេហ៍ ទឹម រដ្ឋា និងបុរសរូបសង្ហារជាជនជាតិបរទេស ដូចដែលបានឃើញនៅក្នុងរូបភាពនេះ គឺអាចបញ្ជាក់បានថា ចំណងស្នេហ៍របស់នាង កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ មិនថាអ្នកក្នុងឬក្រៅសិល្បៈនោះទេគឺសុទ្ធតែបានដឹងគ្រប់គ្នា ។ ហើយ ទឹម រដ្ឋា ផ្ទាល់ក៏មិនខ្លាចក្នុងការបង្ហាញឲ្យគេដឹងដែរ គ្រាន់តែស្នេហាលើកនេះ នាងមិនប្រកាសក្តែងៗដូចជាពេលមុនតែប៉ុណ្ណោះ ៕ អាលីណា

តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?តើ​កន្លែង​ណា ដែល ទឹម រដ្ឋា ចូលចិត្ត​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ?