Miley Cyrus ត្រូវ​អូស​ចូល​សង្គ្រាម​​រវាង​អ្នក​គាំទ្រ​របស់ EXO និង Justin ទាំង​មិន​ដឹង​ខ្លួន

នៅ​សុខ​ៗ តារា​ចម្រៀង​ល្បី​ឈ្មោះ​អាមេរិក​ស្រាប់​តែ​ត្រូវ​បាន​គេ​អូស​ចូល​ក្នុង​ជម្លោះ​អនឡាញ​របស់​អ្នក​គាំទ្រ​ក្រុម​ចម្រៀង EXO និង​តារា​ចម្រៀង Justin Bieber ទាំង​ខ្លួន​មិន​បាន​ធ្វើ​អី។

 

Miley Cyrus ត្រូវ​អូស​ចូល​សង្គ្រាម​​រវាង​អ្នក​គាំទ្រ​របស់ EXO និង Justin ទាំង​មិន​ដឹង​ខ្លួន

 

រឿងរ៉ាវ​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ EXO បាន​បង្ហោះ​ពី​រូបភាព​ប្រៀបធៀប​ពី​ការ​ប្រគំតន្ត្រី​របស់ Justin Bieber និង​idol របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​តែ​មួយ។ នៅ​ក្នុង​រូប​គេ​សង្កេត​ឃើញ​ថា ការ​ប្រគំ​តន្ត្រី​របស់ EXO មាន​ទស្សនិកជន​មក​មើល​ឡើង​ពេញ រីឯ​កម្មវិធី​របស់​ម្ចាស់​បទ “Baby” បែរ​ជា​ខ្សត់​មនុស្ស​ទៅ​វិញ។ ហ្វេន​របស់​ម្ចាស់​បទ “Call Me Baby” ក៏​មិន​ភ្លេច​សង្កត់​ដែរ​ថា​ខនសឺត​របស់ EXO ត្រូវ​បាន​លក់​ដាច់​អស់​ក្នុង​រយៈ​ពេល ០,៤​វិនាទី។

 

Miley Cyrus ត្រូវ​អូស​ចូល​សង្គ្រាម​​រវាង​អ្នក​គាំទ្រ​របស់ EXO និង Justin ទាំង​មិន​ដឹង​ខ្លួន

 

យ៉ាងណាក៏ដោយ ក្រោយ​មក​គេ​បាន​ដឹង​ថា​រូបភាព​នៅ​ក្នុង​ខនសឺត​របស់ Justin គឺ​ត្រូវ​បាន​ថត​ក្រោយ​ពេល​កម្មវិធី​នេះ​ចប់​ហើយ​ទស្សនិកជន​បាន​ចេញ​ទៅ​ជិត​អស់។ នៅ​ពេល​នេះ​សង្គ្រាម​រវាង​អ្នក​គាំទ្រ EXO និង Justin បាន​ផ្ទុះ​ឡើង។ ខណៈ​ពេល​ជម្លោះ​កំពុង​តែ​ក្ដៅ​សន្ធោសន្ធៅ​នោះ អ្នក​គាំទ្រ​ម្នាក់​របស់ Miley Cyrus បាន​ចេញ​មុខ​ចំអក​ឲ្យ​អ្នក​គាំទ្រ​របស់ EXO ក៏​ដូច​ជា Kpop ទាំង​ស្រុង​ដោយ​បាន​បោះ​ពាក្យ​សម្ដី​ថា៖ “Kpop ត្រូវ​បាន​គេ​ស្គាល់​តែ​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ”។ បន្ទាប់​មក ម្ចាស់​បទ “Wrecking Ball” ចាប់​ផ្ដើម​ត្រូវ​អ្នក​គាំទ្រ Kpop ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់ EXOវាយ​ប្រហារ​ទាំង​នៅ​លើ Instagram និង Twitter។ ទាក់ទិន​នឹង​រឿង​នេះ Miley រក្សា​តែ​ភាព​ស្ងៀមស្ងាត់​នៅ​ឡើយ៕

 

 

Miley Cyrus ត្រូវ​អូស​ចូល​សង្គ្រាម​​រវាង​អ្នក​គាំទ្រ​របស់ EXO និង Justin ទាំង​មិន​ដឹង​ខ្លួន

 

ចុចអាន៖Justin Bieber ប្ដូរ​មក​ស្និទ្ធស្នាល​ជាមួយ​កូន​ស្រី​ម្ចាស់​បទ “Hello”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop