ម៉ារ៉ា ប៊ុណ្ណា-រិន សាវ៉េត ច្រៀង​​ម្នាក់​១​បទ​ហើយ ទើប​ដឹង​ច្រឡំ​រោង​ការ!

តារា​ចម្រៀង ម៉ារ៉ា ប៊ុណ្ណា បាន​លើក​យក​អនុស្សាវរីយ​គួរឲ្យ​អស់សំណើច​មួយ​ជា​មួយ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក រិន សាវ៉េត គ្រា​ដែល​អ្នក​ទាំង​ពីរ​ទៅ​ច្រៀង​ក្នុង​ពិធី​មង្គល​ការ​​គេ​មួយ​នៅ​កោ​ពេជ្រ ស្រាប់​តែ​​ចូល​ច្រៀង​ច្រឡំ​អាគារ។

 

ម៉ារ៉ា ប៊ុណ្ណា-រិន សាវ៉េត ច្រៀង​​ម្នាក់​១​បទ​ហើយ ទើប​ដឹង​ច្រឡំ​រោង​ការ!

 

ម៉ារ៉ា ប៊ុណ្ណា បាន​ឲ្យ​ដឹង​ថា កាល​ណោះ​ ខ្លួន​ជា​មួយ រិន សាវ៉េត ត្រូវ​បាន​​អ្នក​ទទួល​រៀបចំ​កម្មវិធី​ជួល​ឲ្យ​ច្រៀង​ក្នុង​​ពិធី​កាត់​ចំណង​ដៃ​មួយ​នៅ​កោះ​ពេជ្រ ដោយ​ម្ចាស់​រោង​ការ​​ប្រាប់​ថា ​ឲ្យ​ទៅ​ច្រៀង​នៅ​អាគារJ ប៉ុន្តែ​លោក​ស្ដាប់​​ច្រឡំ​​ក៏​ចូល​ទៅ​ច្រៀង​នៅ​អាគារ​G។

 

និយាយ​​ទាំង​អស់​​សំណើច ម៉ារ៉ា ប៉ុណ្ណា​ថា ច្រៀង​បាន​ម្នាក់​១បទ​ទៅ​​ហើយ ទើប​ដឹង​ថា ខ្លួន​​ចូល​ច្រៀង​ខុស​​​​អាគារ។ សូម​ស្ដាប់​រ​ការ​រៀប​រាប់​របស់ លោក ម៉ារ៉ា ប៊ុណ្ណា ទាំងអស់​គ្នា៕

 

 


អត្ថបទ៖ ខុត សីហា​