វិទីនី​​​ បញ្ជាក់​ថា ​ទំនាក់ទំនង​ជា​មួយ​បុរស​សង្ហា​ ពូ សុវិជ្ជា ​គ្រាន់​​តែ​ជា​មិត្តភាព​

រូបភាព​បង្ហាញ​ស្និទ្ធស្នាល​ជា​ច្រើន​រវាង​កីឡា​ការិនី​ហែល​ទឹក​ស្រស់​សោភា​ និង​កីឡាករ​ហែល​ទឹក​រូប​សង្ហា​ ពូ សុវិជ្ជា​ត្រូវ​បាន​​​អ្នក​គាំទ្រ​មួយ​ចំនួន​យល់​ឃើញ​ថា មាន​ទំនាក់ទំនង​ខុស​ពី​ធម្មតា​ពោល​​គឺ​រឿង​ស្នេហា​ ប៉ុន្តែ​ភាគី​ខាង​ស្រី​ថា ​គ្រាន់​តែ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។

 

វិទីនី​​​ បញ្ជាក់​ថា ​ទំនាក់ទំនង​ជា​មួយ​បុរស​សង្ហា​ ពូ សុវិជ្ជា ​គ្រាន់​​តែ​ជា​មិត្តភាព​ពូ សុវិជ្ជា និង ហែមថុន វិទីនី (រូបថត៖ វិទីនី)

 

កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ហែមថុន វិទីនី​​មាន​ការ​ព្រួយ​បារម្ភ​ដែល​​បញ្ហា​នេះ​អាច​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ពួក​នាង​ទាំង​ពីរ។ ​កំពុង​ស្ថិត​នៅ​ទី​ក្រុង​រីយ៉ូ​ ប្រទេស​ប្រេស៊ីល​ ​កញ្ញា​បាន​ប្រាប់​ថា ៖«ពួក​ខ្ញុំ​​ជា​មិត្តភ័ក្ក​គ្នា​យូរ​​ហើយ​ ហើយ​ក៏​ជិត​ស្និទ្ធ​ដែរ។ ខ្ញុំ​មិន​ខ្លាច​នឹង​ទទួល​ស្គាល់​ការ​ពិត​ទេ​ បើ​វា​ជា​ការ​ពិត​ តែ​ពួក​ខ្ញុំ​​ទាំង​ពីរ​នាក់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ទេ»។

អ្នក​ទាំង​ពីរ​ជា​កីឡាករ​ កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទី​ក្រុង​រីយ៉ូ​ ប្រទេស​ប្រេស៊ីល។ ជា​រឿយៗ​អ្នក​ទាំង​ពីរ​បាន​បង្ហោះ​រូប​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ប៉ុន្តែ​​ពួក​គេ​ទាំង​ស្គាល់​គ្នា​ រាប់​អាន​គ្នា​យូរ​មក​ហើយ​ក្នុង​នាម​ជា​មិត្តភ័ក្តិ​ប៉ុណ្ណោះ៕

 

វិទីនី​​​ បញ្ជាក់​ថា ​ទំនាក់ទំនង​ជា​មួយ​បុរស​សង្ហា​ ពូ សុវិជ្ជា ​គ្រាន់​​តែ​ជា​មិត្តភាព​

 

វិទីនី​​​ បញ្ជាក់​ថា ​ទំនាក់ទំនង​ជា​មួយ​បុរស​សង្ហា​ ពូ សុវិជ្ជា ​គ្រាន់​​តែ​ជា​មិត្តភាព​

 

វិទីនី​​​ បញ្ជាក់​ថា ​ទំនាក់ទំនង​ជា​មួយ​បុរស​សង្ហា​ ពូ សុវិជ្ជា ​គ្រាន់​​តែ​ជា​មិត្តភាព​

 

អត្ថបទ៖ ជាន ចាន់រ៉ា​