​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

​​​​ប៉ូលិស​ឥណ្ឌូណេស៊ី​​​ម្នាក់​​​​មកពី​ទីក្រុង​​ Manado ​​​​​ខេត្ត​ North Sulawesi ​​បាន​ដើរ​លំហែ​​នៅ​​មាត់​សមុទ្រ​​​​​​​​ ដោយ​​ប្រទះ​ឃើញ​​​សាកសព​​ត្រី​ដ៏​កម្រ​​​​​​​​​ និង​​​សេសសល់​ពី​សម័យ​បុរេប្រវត្តិ​​​​មួយ​ក្បាល​​​កាល​ពី​សប្ដាហ៍​មុន។

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

​​​

លោក​ Jeffry Nggala និយាយ​ថា “ខ្ញុំបាន​​ឃើញ​​សត្វ​​​​​​នេះ​​​មើល​ទៅ​ហាក់​ដូច​ជា​ត្រី​ឆ្លាម​​​​​​បុរាណ​​​កំពុង​ដេក​​​​សន្ធឹង​​​​​​​​​លើ​​ឆ្នេរ Kalasey ​​នៃ​សមុទ្រ​​​ Minahasa ​​កាល​ពី​ថ្ងៃ​​អាទិត្យ​​​​​ទី​ ៧សីហា ​​នា​វេលា​ម៉ោង​​ ៩៖៣០​នាទី​ព្រឹក។ តែ​​​វា​​បាន​ងាប់​ទៅ​ហើយ តែ​​​​​​ងាប់​មិន​ទាន់​​​យូរ​ទេ​​”។

 

​​​មន្ត្រី​ដដែល​​​បន្ថែម​ថា គាត់​​កំពុង​​រក្សា​ទុក​វា​​​ក្នុង​​ប្រអប់​​​​ដាក់​​ទឹក​កក​នៅផ្ទះ ហើយ​សង្ឃឹម​ថា ​​អាជ្ញាធរ​ពាក់​ព័ន្ធ​​នឹង​​ចុះ​មក​ត្រួត​ពិនិត្យ​។ ពេល​​ឃើញ​​ដំបូង​ ​​​ភ្នែក​វា​​​ពណ៌​ស្វាយ​គួរ​ឲ្យ​ចម្លែក​ ហើយ​គាត់​ព្យាយាម​ស្វែង​រក​ឯកសារ​យោង​​នានា​​លើ​​អ៊ីនធឺណិត​​ ព្រោះ​ចង់​ដឹង​វា​ប្រភេទ​ត្រី​អ្វី តែ​រក​ពុំ​ឃើញ​​ ប្រហែល​វា​ជា​ត្រី​កម្រ។​​​​​​

 

​​ត្រី​​ខ្លួន​គ្រើម​​​​ខាង​លើ ​មាន​ប្រវែង​​ ៦០សង់ទីម៉ែត្រ ​​​ស្បែក​​ពណ៌ត្នោត​​​​​ខ្លាំង​​។ ​កន្ទុយ​ និង​ព្រុយ ​ពិត​ជា​ដូច​នឹង​ត្រី​ឆ្លាម តែ​​ច្រមុះ​ និង​ភ្នែក​​​ខុស​​​​ពី​គេ។ ​ក្នុង​សារ​របស់​​​មន្ត្រី​​រូប​នេះ បាន​សរសេរ​លើ​គណនី Facebook ថា​​ ” ​​​ត្រី​ឆ្លាម​នេះ​​បាន​ផុត​ពូជ​ជាង​ ៣០០​លាន​ឆ្នាំ​ហើយ”។ ​​​​​​​​​​​​​​​​ដែន​ទឹក ​​North Sulawesi ​​​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សំបុក​​​ត្រី​​បុរាណ​ៗ​រស់​នៅ និង​ធ្លាប់ត្រូវ​​​​​គេ​ប្រទះ​ឃើញ​សត្វ​ប្លែក​ៗ​ជា​ច្រើនផង​​ដែរ៕

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

 

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

 

​​ប្រទះ​​ឃើញ​ត្រី​ឆ្លាម​​​​បុរេប្រវត្តិ​​ផុត​ពូជ​​​លើ​ឆ្នេរ​សមុទ្រ​​​ឥណ្ឌូណេស៊ី

 

ចុចអាន៖ ចាប់​បាន​អំបូរ​ត្រី​ឆ្លាម​មុខ​អាក្រក់​ដ៏​កម្រ​ នៅ​ឆ្នេរ​ស្កុតឡែន

ចុចអាន៖ ​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Asiancorrespondent

​​