គេង​ផ្អៀង​ខាងឆ្វេង មាន​សារៈប្រយោជន៍ សម្រាប់​អ្នក​ដែល …

គេង​ផ្អៀង​ខាងឆ្វេង មាន​សារៈប្រយោជន៍ សម្រាប់​អ្នក​ដែល ...

ការពារ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​
​ការ​គេង​នៅ​ចំហៀង​ឆ្វេង អាច​ពង្រឹង​ដល់​សុខភាព ដោយ​ជួយ​បញ្ចេញ​ជាតិពុល ចេញពី​រាងកាយ​។ វា​អាច​ការពារ​អ្នក ពី​ជំងឺ​នានា បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

ពង្រឹង​ដល់​តួនាទី​ថ្លើម និង​តម្រងនោម​
​សរីរាង្គ​ទាំងនេះ គឺជា​អ្នក​រំលាយ​អាហារ ហើយ​បញ្ចេញ​សារធាតុ​ពុល និង​កាក​សំណល់ ចេញពី​រាងកាយ​។ ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការបញ្ចេញ​ជាតិពុល ជាង​ការ​គេង​ទៅ​ស្តាំ​។​

​ជួយ​ដល់​ការរំលាយ​អាហារ​
​ការ​គេង​ទៅ​ខាងឆ្វេង ធ្វើឲ្យ​ក្រពះ និង​លំពែង មិន​មាន​សម្ពាធ ឬ​ទ្រ​ទម្ងន់​អ្វី​នោះទេ ដូច្នេះ វា​អាច​ធ្វើការ​បាន​យ៉ាង​ល្អ ក្នុង​ការរំលាយ​អាហារ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។