ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ដែល​បាត់​ពី​រ៉ា​ដា​ ត្រូវ​បាន​ធ្លាក់​សម្លាប់​មន្ត្រី​យោធា​ទាំង​៥​នាក់​អស់​គ្មាន​សល់​ រួម​ទាំង​ឧត្តមសេនីយ៍​ម្នាក់​ផង​

សារព័ត៌មានរបស់ថៃបានផ្សាយឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាថៃ១គ្រឿងផ្ទុកមនុស្សជាមន្ត្រីយោធាជាន់ខ្ពស់ចំនួន៥នាក់ ក្នុងនោះមានឧត្តមសេនីយ៍ម្នាក់ផងដែលបានបាត់ពីប្រព័ន្ធរ៉ាដាកាលពីថ្ងៃម្សិលមិញនោះ ត្រូវបានធ្លាក់នៅភាគខាងជើងប្រទេសថៃ ដោយបានសម្លាប់មនុស្សជិះក្នុងយន្តហោះទាំង៥នាក់អស់គ្មានសេសសល់ម្នាក់ឡើយ ។

លោកឧត្តមសេនីយ៍ Somsak Ninbanjerdkun បាននិយាយឲ្យដឹងថា អាកាសធាតុដ៏អាក្រក់បានបង្កឲ្យឧទ្ធម្ភាគចក្រយោធាធុន UH-72A Lakota នោះធ្លាក់នៅខេត្ត Chiang Mai ប្រទេសថៃ សម្លាប់មនុស្សចំនួន៥នាក់ ដែលក្នុងចំណោមអ្នកស្លាប់ គឺមានលោកឧត្តមសេនីយ៍ Noppron Ruanchan ម្នាក់ផង ។

ឧទ្ធម្ភាគចក្រយោធាថៃធុន UH-72A Lakota (ផលិតនៅសហរដ្ឋអាមេរិក) បានចូលរួមបំពេញបេសកកម្មផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់នៅស្រុក Pai ជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ហើយត្រូវវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញនៅខេត្ត Phitsanuloke ជាមួយនឹងមន្ត្រីយោធាជាន់ខ្ពស់ចំនួន៥នាក់ តែជាអកុសល ត្រូវបានធ្លាក់សម្លាប់មនុស្សក្នុងយន្តហោះទាំងអស់តែម្តង ៕

ប្រភព៖ dtn7


ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ដែល​បាត់​ពី​រ៉ា​ដា​ ត្រូវ​បាន​ធ្លាក់​សម្លាប់​មន្ត្រី​យោធា​ទាំង​៥​នាក់​អស់​គ្មាន​សល់​ រួម​ទាំង​ឧត្តមសេនីយ៍​ម្នាក់​ផង​

ពីឡុត​ដឹក​អ្នក​ដំណើរ​ បបួល​គ្នា​ប្រណាំង​យន្តហោះ​សាហាវ​ជាង​ Fast​ and Furious​ ទៀត!​ (វីដេអូ)​

ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ដែល​បាត់​ពី​រ៉ា​ដា​ ត្រូវ​បាន​ធ្លាក់​សម្លាប់​មន្ត្រី​យោធា​ទាំង​៥​នាក់​អស់​គ្មាន​សល់​ រួម​ទាំង​ឧត្តមសេនីយ៍​ម្នាក់​ផង​

មិន​ឲ្យ​ច្រណែន​ម្តេចទៅ​! បើ “​លោក​ឪ​” ឱប​​ថើប​នាងក្រមុំ​ដ៏​ស្រស់​សោភា​​ស្អិត​ល្មួត​សឹងបេះ​ពុំ​ចេញ​បែបនេះ​