បទល្មើស​នេសាទ​ក្នុងស្រុក​បរិបូរណ៍ រាលដាល​កាន់តែខ្លាំង​ដោយសារ​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ប្រព្រឹត្ត​អំពើពុករលួយ​

តាម​ប្រភពពី​ប្រជា​នេសាទ​ក្នុងស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ជនល្មើស​ដែលជា​ឈ្មួញ​ធំៗ​បានដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​ស្ទាក់ចាប់​ត្រី​ជាច្រើន​កន្លែង​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ភូមិសាស្ត្រ​កំពង់​អួរ ឃុំ​ខុន​រ៉ង ក៏ដូចជា​នៅ​តំបន់​សេះ​ស្លាប់ កំពង់ព្រះ ឆ្នុកទ្រូ ក្រចាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​។ ការដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បែបនេះ គឺ​ដោយសារ​មន្ត្រីរដ្ឋបាល​ជ​ល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​បរិបូរណ៍​ជាបន្ទាន់ កុំ​ឲ្យ​រាលដាល​តទៅទៀត​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ខុន​រ៉ង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា លោក កង ចាន់ណា​រិន្ទ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បរិបូរណ៍ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​លោក កង ចាន់ណា​រិន្ទ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បរិបូរណ៍ ត្រូវបាន​គេ​ដឹងថា គឺជា​អ្នកប្រមូល​លុយ​ឲ្យ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​ក្នុងស្រុក​បរិបូរណ៍ រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ សូម្បីតែ​នៅក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ក៏ត្រូវ​ក្រុម​ជនល្មើស​ដាក់រ​បាំងសាច់​អួន​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ព្រោះ​ពួកគេ​អាង​មាន​មន្ត្រីរដ្ឋបាល​ជលផល​ជា​បង្អែក​យ៉ាងរឹងមាំ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​ប្រជា​នេសាទ​នៅ​ឃុំ​ខុន​រ៉ង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ របាំង​សាច់​អួន​ទំនើប​ត្រូវ​ក្រុម​ជនល្មើស​ប្រើប្រាស់​ដើម្បី​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ជលផល ឬ​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហើយក៏​អាចមាន​ការបែងចែក​ភាគ​ផល​ទៅ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់​។ ដូច្នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរពិនិត្យមើល​បទល្មើស​នេសាទ​ក្នុងស្រុក​បរិបូរណ៍​ខ្លះ​ផង ព្រោះ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ចាប់​ត្រី​កំពុង​កើតឡើង​យ៉ាង​រាលដាល​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​៕

Pic186 Pic187 Pic188 Pic189 11058236_1642876705983862_8040766391971512374_nលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល