Vinci ចង់​ប្រជែង Prisma ដាក់កម្មវិធី​កែ​រូប​ទៅ​ជា​គំនូរ ​​អាច​ទាញ​យក​ឥត​គិត​ថ្លៃ

កម្មវិធី​កែ​ប្រែ​រូប​ធម្មតា ទៅ​ជា​រូប​ភាព​ប្លែក​ៗ ឬ​រូប​គំនូរ​ដ៏​ស្រស់​ស្អាត Vinci បាន​ដាក់​ប្រកួត​ប្រជែង​ជាមួយ Prisma ​ដែល​មាន​អ្នក​ចូល​ទៅ​ទាញ​យក​​នៅ​លើ​ App Store និង Play Store រហូត ១0 000 000 ​ដង​បន្ទាប់​ពី​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក។

 

Vinci ចង់​ប្រជែង Prisma ដាក់កម្មវិធី​កែ​រូប​ទៅ​ជា​គំនូរ ​​អាច​ទាញ​យក​ឥត​គិត​ថ្លៃ

 

Vinci ជា​កម្មវិធី​ថ្មី​ ​ដែល​មាន​សមត្ថភាព​ដូច​ទៅ​នឹង​កម្មវិធី Prisma​ ដែរពោល​គឺ​វា​អាច​កែ​ប្រែ​រូប​ធម្មតា​ ​ទៅ​ជា​រូប​ភាព​ប្លែក​ៗ​ដល់​ទៅ​ ​៣៦​ ប្រភេទ និង​អាច​ក្លាយ​ជា​រូប​គំនូរ​ដ៏​រស់រវើក។​ កម្មវិធី​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រិយមិត្តដែល​ចង់​កែ​រូបភាព​​ឲ្យ​មាន​ភាព​ទាក់ទាញ ដើម្បី​បង្ហោះ​ចូល​បណ្ដាញ​សង្គមដើម្បី​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ដូច​ជា Instagram, Facebook, Snapchat ជា​ដើម​។

 

Vinci ​អាច​​ដំណើរ​ការបាន​ទាំង​​នៅលើ​ ​iOS និង Android​៕

 

ទាញ​យក​សម្រាប់ iOS

 

Vinci ចង់​ប្រជែង Prisma ដាក់កម្មវិធី​កែ​រូប​ទៅ​ជា​គំនូរ ​​អាច​ទាញ​យក​ឥត​គិត​ថ្លៃ

 

ទាញ​យក​សម្រាប់ Android

 

Vinci ចង់​ប្រជែង Prisma ដាក់កម្មវិធី​កែ​រូប​ទៅ​ជា​គំនូរ ​​អាច​ទាញ​យក​ឥត​គិត​ថ្លៃ

 

 

អត្ថបទ៖ រក្សា