ការ​សម្រុក​រៀន​ប៉ុន្មាន​ថ្ងៃ មុន​ថ្ងៃ​ប្រឡង គឺជា​«​ការយល់​ខុស​!» និពន្ធដោយ : គី សុខ​លីម       August-16-2016, 12:19 pm         196

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការ​សម្រុក​រៀន​ប៉ុន្មាន​ថ្ងៃ មុន​ថ្ងៃ​ប្រឡង គឺជា​«​ការយល់​ខុស​!»​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២​ខែសីហា​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការប្រឡង​ថ្នាក់ជាតិ​បាក់​ឌុប​។ ជាទូទៅ​នៅមុន​ថ្ងៃ​ប្រឡង​ប៉ុន្មាន​ថ្ងៃ គេ​តែងតែ​សង្កេតឃើញ​សិស្សានុសិស្ស​ភាគច្រើន​សម្រុក​ប្រឹងរៀន​ទាំង​ថ្ងៃ ទាំងយប់ គ្មាន​ពេល​សម្រាក​ឡើយ​។ តើ​ការ​សម្រុក​សិក្សា​ខ្លាំង​តែ​ប៉ុន្មាន​ថ្ងៃ មុន​ថ្ងៃ​ប្រឡង​យ៉ាង​ដូច្នេះ​ជាការ​យល់​ត្រូវ​ឬទេ​? លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍​គ្រុប បាន​អត្ថាធិប្បាយ​ថា សិស្ស​ទាំងឡាយ​មិនគួរ​ប្រឹង​សិក្សា​ជ្រុ​ក​ពេក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ មុន​ថ្ងៃ​ប្រឡង​នោះទេ​។

​ការ​សម្រុក​រៀន​ក្នុង​រយៈពេល​ខ្លី​ដូច្នេះ​មិន​ទទួលបាន​ផល​ច្រើន​ឡើយ​។ សម្រាប់​លោក បូ​ឡែ​ន​, ប៉ុន្មាន​ថ្ងៃ មុន​ការប្រឡង សិស្ស​ទាំងឡាយ គួរ​សម្រួល​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​សុខភាព ឲ្យ​បានល្អ​។ ការសិក្សា​ដែល​ល្អ គឺ​ការសិក្សា​ដែល​ប្រឹងប្រែង​តាំងពី​ថ្នាក់​ទី​១០ ១១ និង​ថ្នាក់​ទី​១២​តែម្តង ព្រោះ ការព្យាយាម​យ៉ាង​ដូច្នេះ គឺជា​ការកសាង​មូលដ្ឋានគ្រឹះ​ចំណេះដឹង ដែល​អាច​ចាប់យក​ឱកាសល្អ​ដើម្បី​ប្រឡង​ជាប់​នៅ​ថ្នាក់​ទី​១២ ជា​ថ្នាក់​ចុងក្រោយ​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍​គ្រុប ដូចតទៅ​៖