Hazard បង្ហើប​ថា​ Oscar សូម​ខ្លួន​ទាត់​បាល់​ប៉េណាល់​ទី​ជំនួស​

ក្នុងការប្រកួតសប្ដាហ៍ដំបូងរបស់ខ្លួននៅ English Premier League ក្លឹប Chelsea ទទួលបាន៣ពិន្ទុក្រោយយកឈ្នះដោយលទ្ធផល២ទល់នឹង១លើក្លឹប West Ham United ។

Hazard បង្ហើប​ថា​ Oscar សូម​ខ្លួន​ទាត់​បាល់​ប៉េណាល់​ទី​ជំនួស​

យ៉ាងណាក្រោយប្រកួតបញ្ចប់កីឡាករ Eden Hazard ដែលជា Man of The Match សម្រាប់ការប្រកួតនេះបានលើកថាក្លឹបខ្លួនបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយបានលើកឡើងពាក់ព័ន្ធនឹង Oscar ដែលសុំទាត់បាល់ប៉េណាល់ទីជំនួសខ្លួនផងដែរ ។

ដោយ Hazard និយាយថា « យើងពិតជាសប្បាយចិត្តជាមួយនឹងជ័យជំនះនេះ ការប្រកួតដំបូងសម្រាបរដូវកាលថ្មីវាពិតជាមានសារៈសំខាន់ណាស់ ហើយពួកយើងបង្ហាញទម្រង់លេងយ៉ាងល្អគឺប្រៀបដូចជាខ្លាចឹងក្នុងរយៈពេល៩០នាទី » ។

Hazard បង្ហើប​ថា​ Oscar សូម​ខ្លួន​ទាត់​បាល់​ប៉េណាល់​ទី​ជំនួស​

Hazard បន្តថា « ខ្ញុំមិនតែងតែអាចរកគ្រាប់បាល់ការប្រកួតសប្ដាហ៍ដំបូងបែបនេះទេ កាលពីរដូវកាលមុនខ្ញុំបានស៊ុតបាល់ប៉េណាល់ទីអត់ចូលចំនួន២លើក ហើយកាលពីយប់មិញមុនខ្ញុំសម្រេចចិត្តទទួលយកវា Oscar បានសួរខ្ញុំថាមានជំនឿចិត្តទេឬក៏ទុកឲ្យគេទាត់ជំនួសឬយ៉ាងណា តែខ្ញុំបានប្រាប់គេថាទុកចិត្តលើខ្ញុំអាចធ្វើបាន » ។

ប្រភព ៖

  • Hazard បង្ហើប​ថា​ Oscar សូម​ខ្លួន​ទាត់​បាល់​ប៉េណាល់​ទី​ជំនួស​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:វីដេអូ
Tags: