Usain Bolt៖ “ខ្ញុំ​ជា​អ្នកគាំទ្រ​​ក្រុម​ Real Madrid ព្រោះ​ CR7”

កំពូល​កីឡាករ​រត់​ប្រណាំង​សញ្ជាតិ​ចាម៉ៃកា Usain Bolt​ ​​បាន​បង្ហើប​ប្រាប់​ ពី​ក្រុម​បាល់ទាត់​​អេស្ប៉ាញ​ដែល​ខ្លួន​គាំទ្រ​ខ្លាំង​បំផុត​​គឺ​ ក្រុម​ស្ដេច​ស​ Real Madrid ​និង​ជា​អ្នក​​គាំទ្រ​តារា​ឆ្នើម​ Cristiano Ronaldo។

 

Usain Bolt៖ “ខ្ញុំ​ជា​អ្នកគាំទ្រ​​ក្រុម​ Real Madrid ព្រោះ​ CR7”

Usain Bolt​ កីឡាករ​រត់​ប្រណាំង​សញ្ជាតិ​ចាម៉ៃកា

 

ក្រោយ​ឈ្នះ​មេដាយ​មាស វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ​​៣​ដង​ជាប់ៗ​គ្នា​នៅ​អូឡាំពិក​កាល​ពី​ថ្ងៃ​អាទិត្យ​ កីឡាករ​វ័យ​​២៩​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ដល់​​វិទ្យុ​អេស្ប៉ាញ​ La Cope ថា៖ “ក្រុម​អេស្ប៉ាញ ដែល​ខ្ញុំ​គាំទ្រ​ប្រាកដ​ជា​ក្រុម​ Real Madrid។ ខ្ញុំ​ចូល​ចិត្ត​ពួកគេ​ ព្រោះ​ Cristiano Ronaldo នៅ​ទីនោះ។ គាត់​ជា​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក”។

 

Usain Bolt៖ “ខ្ញុំ​ជា​អ្នកគាំទ្រ​​ក្រុម​ Real Madrid ព្រោះ​ CR7”

 

Usain Bolt ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​​កីឡដ្ឋាន​ Santiago Bernabéu ម្ដង​​កាល​ពី​មុន​ គឺជា​អ្នកគាំទ្រ​ដ៏​ងប់ងុល​ម្នាក់​របស់​ CR7​ ហើយ​រូប​គេ​ក៏​ជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម​ Manchester United ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​​ និង​គាំទ្រ​​ Ronaldo តាំង​ពី​ប្រធាន​ក្រុម​ព័រទុយហ្គាល់​រូប​នេះ​ នៅ​ក្រុម​ Man Utd ម្ល៉េះ៕

 

Usain Bolt៖ “ខ្ញុំ​ជា​អ្នកគាំទ្រ​​ក្រុម​ Real Madrid ព្រោះ​ CR7”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS