ល្បែងឆ្នោតកត់កន្ទុយលេខ បើកលេងព្រោងព្រាត នៅខណ្ឌពោធិ៍សែនជ័យ មិនមានសមត្តកិច្ចណាបង្ក្រាប

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅខណ្ឌពោធិ៍សែន ជ័យមេបើកបនល្បែងស៊ីសងគ្រប់ប្រភេទដូចជា ល្បែងកន្ទុយលេខ(ឆ្នោតយួន) បើកលេងនិងពង្រាយកូនកញ្រ្ចែងព្រោងព្រាតច្រើនឆ្នាំមក គ្មានឃើញសមត្ថកិច្ច ប៉ូលីស និងសមត្តកិច្ចប៉េអឹមបង្ក្រាបម្តងណាឡើយ។ ដែលគេសង្ស័យថា មេបន ល្បែងធំ ទាំងនោះប្រហែលជា ស្គាល់ចិត្តអស់លោកមេសមត្ថកិច្ចធំៗ ប្រចាំនៅ ខណ្ឌ ពោធិ៍សែនជ័យ នោះអស់ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់ មានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបនៅឡើយទេ។ធ្វើអោយប្រជាពលរដ្ធរស់នៅ ខណ្ឌពោធិ៍សែនជ័យគិតថាការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិភាព គឺមិន មានទទួលបានជោគជ័យទេក្នុងករណីសមត្ថកិច្ចប៉ូលីស-ប៉េអឹមមិនបានបង្ក្រាប ល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៍ បានអោយដឹងបន្តថា មេកន្ទុយលេខដែលចេញមុខ មាន ឈ្មោះ អូរ, ម៉ាប់, ភារម្យ ពង្រាយកូនកញ្រ្ចែងព្រោងព្រាតលក់ព្រោងព្រាតដូចជា ទីតាំងកន្ទុយលេខ ទី១-ផ្សារបុរីសន្តិភាព ២, ទី២-ផ្សារកាណាឌីយ៉ា, ទី៣-ផ្សារ ព្រៃទា, ទី៤-ផ្សារកាណាស៊ីតធី, ទី៥-ផ្សារត្រពាំងថ្លឹង, ទី៦-ផ្សារតាំងក្រសាំង ថ្មី, ទី៧-ផ្សារឈូកមាស, ទី៨-ផ្សារ ពោធិចិនតុង, ទី៩-ផ្សារសិនជូរីផ្លាហ្សា ជាដើម ហើយនាំគ្នាកត់ឆ្នោតតាមតូបក្នុងផ្សារ ដាក់តុកត់កន្ទុយលេខច្រើនជាងតូបលក់ ដូរទំនិញផ្សេងៗ ដែលមាន ទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ តែម្តង ។ ក្នុងនោះ មានអនុសេនីយ៍ទោផ្នែក សេនាធិការខណ្ឌពោធិ៍សែនជ័យ ទីតាំង កន្ទុយលេខហាងលក់គុយទាវ នៅភូមិ តាងួន និងហាងលក់បាយ គុយទាវ យី ហោ វណ្ណៈ នៅភូមិប៉ប្រក ខាងជើងទល់មុខគ្នា គ្រាន់តែនៅសងខាងផ្លូវនេះ ប៉ុណ្ណោះ នៅក្រោយសួនក្បែរជិត សាលាសុភមង្គល ត្រង់ផ្លូវបែកជា៤ ទីតាំង មួយកន្លែងទៀតនៅផ្សារតាំងកសាងសង្កាត់កាកាបដែរអាផល+អាឌី យកលុយ ដាក់ខែយូរឆ្នាំហើយដោយឡែក ក្នុងផ្សារពោធិចិនតុងចាស់ ជាប់របងវត្តច្រើន ណាស់ មានអ្នកលក់មាសជាប់ខ្លោងទ្វារវត្តក៏ កត់កន្ទុយលេខដែរ និងនៅតាម ហាង កាហ្វេខាងត្បូងអធិការបន្តិចមានមួយនៅមុខភោជនីយដ្ឋានក្រុងខ្មែរ មាន មួយ ក្នុងហាងកាហ្វេយួន ត្រង់កែងផ្លូវ បំបែកជា៤ ។

ប្រជាពលរដ្ឋជាច្រើនបានរិះគន់ផងដែរចំពោះលោកហែម- ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ និងលោកយឹម សារ៉ាន់ អធិការ ខណ្ឌពោធិ៍សែនជ័យ បិទភ្នែក មិនបង្រ្កាប មេបើកបនល្បែងស៊ីសង មេឆ្នោត បើកជាចំហរលក់ និងទទួលកូន កញ្រ្ជែងពេញមុខ លេងយ៉ាងគគ្រឹកគគ្រេងទាំងនោះមិនខ្វល់អំពីការ បង្ក្រាបពី សមត្តកិច្ច សោះឡើយ ដែលគេគិតថាអាចជាត្រូវរ៉ូវគ្នា ទើបមេល្បែង បើកលេង ជាចំហរដោយសុខស្រួលបែបនេះ។លើសពីនេះដោយសារ ពីភាព ត្រូវរ៉ូវជាមួយ បុគ្គលសមត្ថកិច្ចធ្វើអោយមេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នោះដឹងតែពីស៊ីមិនខ្វល់ នឹងការសងនៅពេល ប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅ ពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយ សោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់លោកស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជា មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជួយមើលវង់ល្បែង កត់កន្ទុយលេខ (ឆ្នោតយួន) ដុះស្លែខាងលើនេះឡើងវិញផង។ ព្រោះវង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជី ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែង យ៉ាងស្ពឹកមុខទៅ  វិញរករឿងឈ្លោះវាយតប់ប្រពន្ធកូនបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយបនល្បែង បង្កើត អោយមានអំពើចោរកម្មគ្រប់ប្រភេទ៕

ល្បែងឆ្នោតកត់កន្ទុយលេខ បើកលេងព្រោងព្រាត នៅខណ្ឌពោធិ៍សែនជ័យ មិនមានសមត្តកិច្ចណាបង្ក្រាប