ស្នេហាគោចាស់ស្មៅខ្ចីជាង ១០ ឆ្នាំរបស់តារាស្រីក្នុងរឿង «មហច្ឆិតា អ៊ូម៉ីនាង» ឈានដល់ផ្លូវបំបែក

6 Videos


តារាសម្តែងស្រីហុងកុង Kathy Chow ដែលទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពីសម្តែងក្នុងរឿងភាគបុរាណចិន «មហច្ឆិតា អ៊ូមីនាង» បានបញ្ជាក់យ៉ាងច្បាស់ កាលពីពេលថ្មីៗនេះនៅតៃវ៉ាន់ថា ស្នេហាជាង ១០ ឆ្នាំរបស់នាងបានប្រេះឆាហើយ ។

ស្នេហាគោចាស់ស្មៅខ្ចីជាង ១០ ឆ្នាំរបស់តារាស្រីក្នុងរឿង «មហច្ឆិតា អ៊ូម៉ីនាង» ឈានដល់ផ្លូវបំបែក

យោងតាមសារព័ត៌មាន គេបានដឹងថា កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅ ទីក្រុងតៃប៉ិ ដើម្បីផ្សព្វផ្សាយផលិតផលសុខភាពមួយប្រភេទរបស់កូរ៉េ ។ ថ្វីបើនាងមានអាយុច្រើនហើយក្តី តារាសម្តែងស្រីរូបនេះនៅតែអាចថែរក្សាសម្រស់បានក្មេងជាងវ័យ ដែលនរណាៗក៏សរសើរនាងមិនដាច់ពីមាត់ និង ចង់ដឹងណាស់ពីអាថ៌កំបាំងថែរក្សាសម្រស់របស់នាង ។

ស្នេហាគោចាស់ស្មៅខ្ចីជាង ១០ ឆ្នាំរបស់តារាស្រីក្នុងរឿង «មហច្ឆិតា អ៊ូម៉ីនាង» ឈានដល់ផ្លូវបំបែក

ងបានប្រាប់ខ្លះពីអាថ៌កំបាំងថែរក្សាសម្រស់របស់នាងដែរថា «ក្រោកពីគេងទៀងទាត់ ធ្វើលំហាត់ប្រាណ គិតវិជ្ជមាន ជាពិសេសគប្បីប្រើប្រាស់ម៉ាសបិទមុខដែលផ្តល់សំណើម និង អាចឲ្យស្បែកមុខបត់បែនបានមិនថាកាលៈទេសៈណា» ។

ស្នេហាគោចាស់ស្មៅខ្ចីជាង ១០ ឆ្នាំរបស់តារាស្រីក្នុងរឿង «មហច្ឆិតា អ៊ូម៉ីនាង» ឈានដល់ផ្លូវបំបែក

គួរបញ្ជាក់ដែរថា មិត្តប្រុសនាងមិនសូវត្រូវបានគេស្គាល់នោះទេ ដោយគ្រាន់តែដឹងថា អ្នកទាំងពីរមានអាយុខុសគ្នាច្រើន ហើយស្នេហានេះបានកើតឡើងជាង ១០ ឆ្នាំមកហើយ តែយ៉ាងណាក្តី ថ្វីបើស្នេហាបែកបាក់ គេសង្កេតឃើញថា តារាស្រីរូបនេះមិនសូវជាពិបាកចិត្តនោះទេ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ស្នេហាគោចាស់ស្មៅខ្ចីជាង ១០ ឆ្នាំរបស់តារាស្រីក្នុងរឿង «មហច្ឆិតា អ៊ូម៉ីនាង» ឈានដល់ផ្លូវបំបែក

ស្នេហាគោចាស់ស្មៅខ្ចីជាង ១០ ឆ្នាំរបស់តារាស្រីក្នុងរឿង «មហច្ឆិតា អ៊ូម៉ីនាង» ឈានដល់ផ្លូវបំបែក