គោះ​ទ្វារ​យ៉ាង​យូរ​គ្មាន​អ្នក​បើក​សោះ ទីបំផុត​ទើប​ដឹង

រាជធានី​ភ្នំពេញ ៖ បុរស​វ័យក្មេង​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​អ្នក​បោសសំអាត​គោះ​ទ្វារ​បន្ទប់​យ៉ាង​យូរ​មិន​ព្រម​ចេញ​មក​បើកទ្វារ​សោះ ទីបំផុត​ទើប​ដឹង​ថា​ បុរស​រូប​នោះ​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​៣ ផ្ទះ​លេខ ២៤១ (​ខាងលើ​ភោជនីយ​ដ្ឋាន ឡា​គ្រ័​រ​សែត​) ដែល​មា​នទី​តាំងនៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៤៤ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​។

ប្រ​ព​ភ​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ PLESSIS Nicolas, Louis, Alexis ជនជាតិ​បារាំង អាយុ​២៦​ឆ្នាំ ជា​អ្នក​ទេសចរណ៍ បាន​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ​តែ​ម្នាក់ឯង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​អ្នក​បោសសំអាត​ម្នាក់​បាន​ឡើង​ទៅ​គោះ​ទ្វារ​ដើម្បី​ធ្វើការ​សំអាត​បន្ទប់ តែ​គ្មាន​សំឡេង​ឆ្លើយ​តប​ឡើយ ។ ដោយ​គោះ​ទ្វារ​ហៅ​យ៉ាង​យូរហើយ​មិន​មាន​អ្នក​ណា​ម្នាក់​ចេញ​មក​បើកទ្វារ​នោះ ក៏​កើត​មានការ​សង្ស័យ​ក៏​ចុះ​ទៅ​យក​កូនសោ​មក​ចាក់​បើកទ្វារ​ចូល​ទៅ ក៏​បានឃើញ​បុរស​ជនជាតិ​បារាំង​រូប​នោះ​កំពុង​តែ​ដេក​ដណ្តប់ភួយ​នៅ​លើ​គ្រែ​ពូក និង​ដើរ​ចូល​ទៅ​ដាស់​មិន​ក្រោក ទើប​ដឹង​ថា​បុរស​រូប​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ពី​រឿង​នេះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​របស់​ស្ថានទូត​បារាំង បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ឃើញ​ថា បុរស​ជនជាតិ​បារាំង​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ដែល​បណ្តាល​មក​ពី​រូបគេ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ប្រភេទ​ច្រើន​ហួស​កម្រិត ទើប​បណ្តាល​ឲ្យ​ស្លាប់​បែប​នេះ ។

ក្រោយ​ពី​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ជន​រង​គ្រោះ​ក៏​បាន​ធ្វើការ​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ប្រទេស​កំណើត​របស់​គេ​វិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ តុលា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១០​អឺ​១ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនជាតិ​អង់គ្លេស​រង​គ្រោះ​មានឈ្មោះ WOODGATE COLIN RI CHARD ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 3084318 បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គោះ​ទ្វារ​យ៉ាង​យូរ​គ្មាន​អ្នក​បើក​សោះ ទីបំផុត​ទើប​ដឹង

គោះ​ទ្វារ​យ៉ាង​យូរ​គ្មាន​អ្នក​បើក​សោះ ទីបំផុត​ទើប​ដឹង

គោះ​ទ្វារ​យ៉ាង​យូរ​គ្មាន​អ្នក​បើក​សោះ ទីបំផុត​ទើប​ដឹង

គោះ​ទ្វារ​យ៉ាង​យូរ​គ្មាន​អ្នក​បើក​សោះ ទីបំផុត​ទើប​ដឹង

គោះ​ទ្វារ​យ៉ាង​យូរ​គ្មាន​អ្នក​បើក​សោះ ទីបំផុត​ទើប​ដឹង