តារាចម្រៀង ដួង វីរៈ​សិទ្ធ លេចធ្លោ​ក្នុង​កម្មវិធី I am a Singer Cambodia!

6 Videos


តារាចម្រៀងរូបសង្ហា ដួង វីរៈសិទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានភាពលេចធ្លោនៅ ក្នុងចំណោមតារាចម្រៀងប្រុសស្រីទាំង ៦ ដួង ដែលបានចូលរួមប្រលងនៅក្នុងកម្មវិធី «I am a Singer Cam bodia»។ អ្វីដែលគួរអោយកត់សំគាល់សម្រាប់តារាចម្រៀងរូបនេះ បានឆ្លងផុតការជម្រុះវគ្គទីពីរដោយទទួលសម្លេងគាំទ្រច្រើនជាងគេ ។

តារាចម្រៀង ដួង វីរៈ​សិទ្ធ លេចធ្លោ​ក្នុង​កម្មវិធី I am a Singer Cambodia!

ក្នុងចំណោមតារាចម្រៀងស្រីប្រុសទាំង ៦ ដួង មានដូចជាលោក ហ្សូណូ នៅ ស៊ីនឿន ស្រីស្អាត សួស វីហ្សា វី ឌីណែត ឈិត សុវណ្ណបញ្ញា និង ផន ស្រីខួច ។ តែសម្រាប់ ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀង ថ្មោងថ្មីជាងគេនោះ ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើន ។ មានការសរសើរថា ដួង វីរៈសិទ្ធ ច្រៀងបានល្អមិនថាបទសម័យដើម និង បទបច្ចុប្បន្ននោះទេ ។ ជាពិសេសសម្លេងរបស់លោកធ្ងន់ល្អ និង មានស្ទីលប្លែកៗពីមួយសបា្តហ៍ទៅមួយសប្តាហ៍ ។

តារាចម្រៀង ដួង វីរៈ​សិទ្ធ លេចធ្លោ​ក្នុង​កម្មវិធី I am a Singer Cambodia!

សម្រាប់ការជម្រុះវគ្គទីពីរនេះ តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត រូបនេះ បានឆ្លងផុត និង ទទួលបានសម្លេងបោះឆ្នោតច្រើនជាងគេទៀតផង ។ អ្នកដែលទទួលបាន សម្លេងតិចជាងគេ និង ចាកចេញពីកម្មវិធីនេះគឺតារាចម្រៀងដែលនិយមច្រៀងបទបែបរ៉ុកលោក ហ្សូណូ ។

តារាចម្រៀង ដួង វីរៈ​សិទ្ធ លេចធ្លោ​ក្នុង​កម្មវិធី I am a Singer Cambodia!

រង់ចាំតាមដានទាំងអស់គ្នាតើតារាចម្រៀងរូបណាដែលបានទទួលជ័យលាភីនៅក្នុងកម្មវិធី I am a Singer Cambodia ។ លោក ដួង វីរៈសិទ្ធ ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមនៅក្នុងផលិតកម្មភ្លេងរីខត ។ បទ ចម្រៀងជាច្រើនបទរបស់លោកទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជនជាពិសេសមិត្តៗយុវវ័យ ៕ ចេនី

តារាចម្រៀង ដួង វីរៈ​សិទ្ធ លេចធ្លោ​ក្នុង​កម្មវិធី I am a Singer Cambodia!