នារី​​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ ក្លាយ​ជា​តារា​ម៉ូដែល​របស់​ New York Fashion Week

នារី​ឥណ្ឌា​វ័យ​១៩​ឆ្នាំ​មួយ​រូប​ដែល​បាន​រួច​ផុត​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ នឹង​បោះ​ជើង​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ New York Fashion Week នៅ​ចុង​ឆ្នាំ​នេះ។

 

នារី​​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ ក្លាយ​ជា​តារា​ម៉ូដែល​របស់​ New York Fashion Week

 

កាល​ពី​មាន​អាយុ ១៧​ឆ្នាំ ក្មេង​ស្រី​មក​ពី​ប្រទេស​ឥណ្ឌា Reshma Banoo Qureshi ត្រូវ​បាន​បង​ថ្លៃ​របស់​ខ្លួន​វាយ​ប្រហារ​ដោយ​ប្រើ​ទឹក​អាស៊ីដ។ ក្រោយ​ហេតុការណ៍​នោះ ទម្រង់​មុខ​របស់​នាង​បាន​ប្រែប្រួល​ទាំង​ស្រុង ហើយ​បាន​បាត់បង់​ភ្នែក​មួយ​ចំហៀង។ បន្ទាប់​ពី​ជា​សះស្បើយ​ពី​ឧក្រិដ្ឋកម្ម​នេះ ក្មេង​ស្រី​កើត​ឆ្នាំ ១៩៩៧​រូប​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជាមួយ​មូលនិធិ Make Love Not Scars (បង្កើត​ក្ដី​ស្រលាញ់​មិន​មែន​ស្លាក​ស្នាម) ដើម្បី​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ទឹក​អាស៊ីដ​ខុស​ច្បាប់។

 

ថ្មី​ៗ​នេះ Reshma ទើប​តែ​ត្រូវ​បាន​គេ​ប្រកាស​ថា​នឹង​ក្លាយ​ជា​អ្នក​តំណាង​របស់​មូលនិធិ​មួយ​នេះ​ហើយ​នាង​ក៏​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី New York Fashion Week ក្នុង​នាម​ជា​តារា​ម៉ូដែល​ម្នាក់​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មូលនិធិ​របស់​ខ្លួន​ផង​ដែរនៅខែកញ្ញា​នេះ។ នេះ​ក៏​ជា​លើក​ទី​មួយ​របស់​នាង​ផង​ដែរ​ដែល​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​នេះ៕

 

នារី​​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ ក្លាយ​ជា​តារា​ម៉ូដែល​របស់​ New York Fashion Week

 

នារី​​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ ក្លាយ​ជា​តារា​ម៉ូដែល​របស់​ New York Fashion Week

 

ចុចអាន៖បេក្ខនារី​បវរកញ្ញា​​​គូទ​ស្អាត​​២៧​នាក់​ នាំ​​គ្នា​រត់​ពេញ​ផ្លូវ​នៅ​ប្រេស៊ីល​​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖9news