គួរប្រុងប្រយ័ត្ន! ហាមបរិភោគអាហារទាំងនេះរួមគ្នា ព្រោះវាអាចបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបាន!

ពិតណាស់បើយើងមិនយកចិត្តទុកដាក់ ជាមួយនឹងការបរិភោគអាហារផ្សេងៗ ឱ្យបានល្អទេនោះ វានឹងបណ្តាលឱ្យប៉ះពាល់ ទៅដល់សុខភាពបានយ៉ាងធ្ងន់ធ្ងរ។

យោងតាមការសិក្សាស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Krisda Sirampuch នាយក មជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអន្តរជាតិ បានបង្ហាញថា ការបរិភោគក្រុមអាហារ មួយចំនួននេះជាមួយគ្នាញឹកញាប់ នៅក្នុងបរិមាណច្រើនខុសធម្មតា នឹងបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាព។

១. ចេក និងត្រាវ៖ បរិភោគជាមួយគ្នា វានឹងបណ្តាលឱ្យហើមពោះ។ នេះគឺជា ការពិតមួយពីព្រោះថាចេក និងត្រាវគឺជារបស់ដែលសម្បូរទៅដោយសារជាតិម្ស៉ៅ ដ៏ច្រើនលើសលប់ ដូច្នេះពេលដែលទទួលទានវាទាំង២មុខនេះ ជាមួយគ្នា អាចបណ្តាលឱ្យនៅក្នុងក្រពះមានឧស្ម័នច្រើនជាងពេលធម្មតា។

២. ស្រា ស និងផ្លែទន្្លាប់៖ កុំបរិភោគជាមួយគ្នា ព្រោះវាអាចបណ្តាលឱ្យសារធាតុពុល ក្នុងថ្លើមងាយកើនឡើង។ ថ្វីត្បិតតែផ្លែទន្លាប់មានសារធាតុ Beta-carotene ខ្ពស់សម្រាប់ ទៅចិញ្ចឹមថ្លើម ឱ្យមានសុខភាពល្អមែន ប៉ុន្តែស្រា ស គឺមិនបានផ្តល់ផលល្អសម្រាប់ ថ្លើមទេ គឺវាមានតែ គ្រោះថ្នាក់ប៉ុណ្ណោះចំពោះសុខភាព។ ដូច្នេះត្រូវចៀសវាងការ ទទួលទានស្រា ស ជាដាច់ខាត។

៣. ផ្លែក្រូច និងក្រូចឆ្មារ៖ វាធ្វើឱ្យប៉ះពាល់ដល់ក្រពះ។ ពិតណាស់ផ្លែក្រូចគ្រប់ប្រភេទ គឺសម្បូរទៅដោយជាតិអាស៊ីតខ្ពស់ ជាពិសេសគឺផ្លែក្រូចឆ្មារ។ ដូច្នោះបើអ្នកបរិភោគ ទឹកក្រូច ឬក្រូចឆ្មារច្រើនពេក នោះនឹងធ្វើឱ្យជាតិអាស៊ីត ទៅដុតបំផ្លាញក្រពះ ឬបង្កឱ្យ រលាក ដោយតែជារសជាតិជូរខ្លាំងពេក ហើយចុងក្រោយជាតិអាស៊ីតទាំងនោះក៏អាច ធ្វើឱ្យធ្លាយក្រពះបានផងដែរ។

៤. ចេក ល្ហុង និងឪឡឹក៖ បើបរិភោគវាជាមួយគ្នាច្រើនពេក វានឹងបង្កឱ្យមានជម្ងឺ ទឹកនោមផ្អែម។ ទោះបីជាពពួកផ្លែឈើទាំង៣នេះ មុខនេះផ្តល់ប្រយោជន៍ច្រើនមែន ប៉ុន្តែបើបរិភោគវា ចូលគ្នាក្នុងបរិមាណច្រើនជ្រុលពេក ជាតិស្ករ Glycemic Index នឹងអាចបណ្តាលឱ្យកើតមានជម្ងឺទឹកនោមផ្អែម បានយ៉ាងងាយ ដូច្នេះបើអ្នកមានជម្ងឺ ទឹកនោមផ្អែមស្រាប់ផង ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ជួនកាលវាអាចធ្វើឱ្យ កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា ដោយនឹកស្មានមិនដល់ទៀតផង។

៥. ទឹកក្តៅឆុងជាមួយទឹកឃ្មុំ៖ ទឹកឃ្មុំកាលណាឆុង ជាមួយទឹកក្តៅវានឹងធ្វើឱ្យបាត់បង់ វីតាមីន។ វីតាមីនB និងវីតាមីនC គឺមានវត្តមាននៅក្នុងទឹកឃ្មុំ ប៉ុន្តែវារលាយបាត់ នៅពេលដែលត្រូវ នឹងកំដៅ ឬក៏មានវីតាមីននេះតិចតួចណាស់ដែលនៅសល់។

៦. មើមឆៃថាវ និងផ្លែឈើគ្រប់ប្រភេទ៖ កុំបរិភោគវាជាមួយគ្នាព្រោះអាចបណ្តាល ឱ្យពក ក.។ បើអ្នកបរិភោគមើមឆៃថាវច្រើន សូមកុំទាន់ទទួលទានផ្លែឈើស្រស់ ណាមួយភ្លាមៗត្រូវរង់ចាំឱ្យវារលាយមួយសន្ទុះសិន ដើម្បីចៀសវាងការងាយ កើតជម្ងឺពក ក.។

៧. តៅហ៊ូ ជាមួយបន្លែផ្ទី៖ កុំបរិភោគវាជាមួយគ្នាញឹកញាប់ខ្លាំងពេក ព្រោះថាផ្ទី និងតៅហ៊ូសុទ្ធតែជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូមខ្ពស់ វាល្អណាស់នៅក្នុងការជំនួយដល់ឆ្អឹង។ ប៉ុន្តែការបរិភោគវាជាមួយគ្នានឹងធ្វើឱ្យ សារធាតុកាល់ស្យូមទាំងនោះកកកុញ ច្រើនហួសហេតុពេកនៅក្នុងខ្លួន អាចបណ្តាលឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ឆ្អឹងទៅវិញ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរប្រុងប្រយ័ត្ន! ហាមបរិភោគអាហារទាំងនេះរួមគ្នា ព្រោះវាអាចបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបាន!

គួរប្រុងប្រយ័ត្ន! ហាមបរិភោគអាហារទាំងនេះរួមគ្នា ព្រោះវាអាចបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបាន!

គួរប្រុងប្រយ័ត្ន! ហាមបរិភោគអាហារទាំងនេះរួមគ្នា ព្រោះវាអាចបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបាន!

គួរប្រុងប្រយ័ត្ន! ហាមបរិភោគអាហារទាំងនេះរួមគ្នា ព្រោះវាអាចបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបាន!

គួរប្រុងប្រយ័ត្ន! ហាមបរិភោគអាហារទាំងនេះរួមគ្នា ព្រោះវាអាចបណ្តាលឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបាន!