យប់​ទី​2​នៃ​បាតុកម្មហិង្សា​នៅ​ក្រុង​WILWAUKEE​អា​មេ​រិ​ករ​បួស​ប៉ូលិស​7​នាក់​ចាប់ខ្លួន​ច្រើន​នាក់

ទីក្រុង MILWAUKEE ភាគ​ខាងជើង​សហរដ្ឋ​អា​មេ​រិ​ក​នា​យប់​ថ្ងៃ​ទី​១៥ មក​១៦ សីហា ជួប​ប្រទះ​នឹង​រាត្រី​ទី​២​នៃ​អំពើ​ហិង្សា បណ្តាល​ឱ្យ​ប៉ូលិស​៧​នាក់​រង​របួស ហើយ​មនុស្ស​១១​នាក់​ត្រូវ​ចាប់ខ្លួន​២​ថ្ងៃក្រោយ​ពី​ប៉ូលិស​បាញ់​សម្លាប់​ជនសង្ស័យ​ស្បែក​ខ្មៅ​ម្នាក់​ដែល​មាន​កាំភ្លើង​មក ។

នា​យប់​នោះ ពួក​បាតុករ​ពោរពេញ​ដោយ​កំហឹង​បាន​គប់​ដុំ​ថ្ម ហើយ​មានការ​បាញ់កាំភ្លើង​ផង​ពេល​ប៉ូលិស​លើក​មក​កាន់​សង្កាត់ SHERMAN នា​វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក ដើម្បី​បំបែកពួក​បាតុករ ។ ប្រមុខ​ប៉ូលិស​មូលដ្ឋាន​លោក EDWARDS FLYNN ថ្លែង​នា​ថ្ងៃ​ទី​១៥ សីហា ថា ប៉ូលិស​៧​នាក់​រង​របួស រួច​មនុស្ស​១១​នាក់​ត្រូវ​ចាប់ខ្លួន ។ មានការ​បាញ់បោះ​ប្រមាណ​ជា​៣០​គ្រាប់ ហើយ​ការ​គប់​ដុំ​ថ្ម​សំដៅលើ​រថយន្ត​ប៉ូលិស ។

ក្នុង​យប់​ទី​មួយ​នៃ​អំពើ​ហិង្សា ប៉ូលិស​៤​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​មនុស្ស​១៧​នាក់​ត្រូវ​ចាប់ខ្លួន ។ ហាង​ទំនិញ​យ៉ាងតិច​៦​រង​ការ​ដុត​បំផ្លាញ ក្នុង​នោះ​មាន​ស្ថានីយ​ចាក់​សាំង​មួយ ៕