មន្ត្រី​រដ្ឋាភិបាល​ប្រាប់​តុលាការ​ថា លោក​មិន​ដឹង​ថា​សំណូក​មាន​ទោស​ទេ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសារភាពនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទចំពោះការទារសំណូកពីរោងចក្រកាត់ដេរដើម្បីបំពេញបែបបទពាក្យសុំនាំចេញរបស់ខ្លួន ប៉ុន្តែបាននិយាយថា លោកមិនជឿនៅពេលនោះថា លោកបានប្រព្រឹត្តបទល្មើសទេ។ លោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យផែនការនិងវិភាគគម្រោងនៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ត្រូវបានចាប់ខ្លួននៅថ្ងៃទី៦ខែឧសភា ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងត្រូវចោទប្រកាន់ពីបទវិតិក្រមធនសាធារណៈ ដោយតុលាការក្រុងភ្នំពេញនៅថ្ងៃបន្ទាប់។ យោងតាមតុលាការ តំណាងរោងចក្រកាត់ដេររ៉ាយតិក (Raytecs) បានដាក់ឯកសារសុំការអនុញ្ញាតនាំចូលផលិតផលច្រើនមុខសម្រាប់ផលិតកម្ម មានទាំងសម្ភារ សារធាតុគីមី និងគ្រឿងបន្លាស់ម៉ាស៊ីន។ ប៉ុន្តែ លោក ថារ័ត្ន បានប្រាប់តំណាងរូបនោះជាច្រើនលើកថា គាត់បំពេញពាក្យសុំដោយមិនត្រឹមត្រូវ និងបានណែនាំឲ្យគាត់បំពេញរហូតដល់ទីបញ្ចប់ នៅថ្ងៃទី២២ខែមេសា តំណាងរូបនេះបានសុំជំនួយដើម្បីបំពេញពាក្យនោះ។ នៅពេលនោះ លោក ថារ័ត្ន តាមសង្ស័យបាននិយាយថា មិត្តម្នាក់របស់គាត់បានបង់ប្រាក់១.០០០ដុល្លារដើម្បីបំពេញឯកសារដូចគ្នានេះ។ សមត្ថកិច្ចបាននិយាយថា តំណាងរោងចក្របានបង់ប្រាក់ឲ្យគាត់៥០០ដុល្លារភ្លាម ហើយប្រាក់៤០០ដុល្លារទៀតបង់នៅថ្ងៃទី៦ខែឧសភា គឺថ្ងៃដែលលោក ថារ័ត្ន ត្រូវបានចាប់ខ្លួន។ ក្នុងសវនាការកាលពីថ្ងៃច័ន្ទ ចៅក្រម អីុឋាវរៈ បានសួរលោក ថារ័ត្ន អំពីមូលហេតុទារប្រាក់នោះ។ លោកបានឆ្លើយតបថាសម្រាប់ “ការចំណាយផ្សេងៗ” ប៉ុន្តែមិនបានប្រាប់លម្អិតទេ។ ចៅក្រមបានសួរថា […]

The post មន្ត្រី​រដ្ឋាភិបាល​ប្រាប់​តុលាការ​ថា លោក​មិន​ដឹង​ថា​សំណូក​មាន​ទោស​ទេ appeared first on The Cambodia Daily.