មួយឈុត​របស់ កុល ដាវី ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​

6 Videos


កុល ដាវី បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា នាងជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីតែរូបនាងផ្ទាល់ក៏មានអារម្មណ៍ភ័យខ្លាចនៅពេលដែលបានឃើញសភាពខ្លួនបែបនេះ ។

មួយឈុត​របស់ កុល ដាវី ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​

បន្ទាប់ពីឃើញរូបភាពដ៏គួរឲ្យខ្លាច ប្រលាក់ទៅដោយឈាមបែបនេះ ម្នាក់ៗលាន់មាត់ថា កុល ដាវី ពិតជាគ្រោះថ្នាក់ចរាចរណ៍មែនឬយ៉ាងណា ? តាមពិតរូបភាពដែល កុល ដាវី បានបង្ហាញនេះគឺជារូបភាពដែលនាងថតបទចម្រៀងថ្មី ដែលមានចំណងជើងថា «វិប្បដិសារីមនុស្សសាវ៉ា» ឲ្យផលិតកម្ម បុត្រាភាពយន្ត ។

មួយឈុត​របស់ កុល ដាវី ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​

នៅក្នុងឈុតឆាកក្នុងបទចម្រៀងនេះដែរ កុល ដាវី បានបើកម៉ូតូទៅបុកជាមួយរថយន្តបណ្តាលឲ្យនាងរបួសជើងជាទម្ងន់ រហូតដល់ដឹកចូលទៅសង្គ្រោះបន្ទាន់នៅមន្ទើរពេទ្យ ។ កុល ដាវី បានបញ្ជាក់ប្រាប់ថា ការពិតនាងមិនបានជួបគ្រោះថ្នាក់អ្វីទេ រូបភាពដែលទស្សនិកជនបានឃើញនេះ គឺនាងចូលរួមថតខារ៉ាតែប៉ុណ្ណោះ ដំបូងនាងក៏មានអារម្មណ៍ខ្លាចដែរ នៅពេលដែលឃើញសភាពខ្លួនឯង បែបនេះ ។

មួយឈុត​របស់ កុល ដាវី ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​

ក្រៅពីមានការមមាញឹកនៅក្នុងការថតភាពយន្ត កុល ដាវី ក៏មមាញឹកនៅក្នុងការថត MV ថ្មីៗជាច្រើនទៀត។ ជាពិសេសថ្មីៗនេះ នាងបានចូលរួមថត MV ជាមួយផលិតកម្ម បុត្រាភាពយន្ត ដែលជាផលិតកម្មថ្មី ដែលផលិតបទចម្រៀងថ្មីៗគួរឲ្យចាប់អារម្មណ៍ ៕ អាលីណា

មួយឈុត​របស់ កុល ដាវី ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​