ហេតុ​អ្វី​កូរ៉េ​ខាងជើង លើក​ទឹកចិត្ត​ប្រជាជន​ក្រីក្រ ឲ្យ​ទទួលទាន​សាច់ឆ្កែ?

ប្រទេស​កូរ៉េ​ខាងជើង កំពុងតែ​លើកទឹកចិត្ត​ប្រជាជន​អត់ឃ្លាន​របស់ខ្លួន​ឲ្យ​ទទួលទាន​សាច់ឆ្កែ ដោយ​ណែនាំ​ថា វា​ផ្ទុក​នូវ​វីតាមីន​ច្រើន ជាង​សាច់មាន់ សាច់គោ សាច់ជ្រូក និង សាច់ទា។ ប្រទេស​ដែល​គ្រប់គ្រង​ដោយ​អ្នក​កាន់​អំណាច​ផ្តាច់ការ លោក គីម ជុងអ៊ុន នេះ នៅតែ​បន្ត​លើក​កម្ពស់​សាច់ឆ្កែ ថា​ជា​ម្ហូប​បែប​ប្រពៃណី​ដែល​ប៉ូវ​កម្លាំង។

 

ហេតុ​អ្វី​កូរ៉េ​ខាងជើង លើក​ទឹកចិត្ត​ប្រជាជន​ក្រីក្រ ឲ្យ​ទទួលទាន​សាច់ឆ្កែ?

 

DPRK Today ដែល​ជា Channel ឃោសនា​របស់​កូរ៉េ​ខាងជើង នៅលើ​គេហទំព័រ YouTube បាន​ប្រកាស​ថា សាច់ឆ្កែ មាន​វីតាមីន​ច្រើន​ជាង​សាច់​សត្វ​ដទៃ និង​បាន​ណែនាំ​ដែរ​ថា សាច់ឆ្កែ គឺ​ល្អ​សម្រាប់​ក្រពះ និង ពោះវៀន។ ទន្ទឹម​នឹង​នេះ​ដែរ Channel មួយ​នេះ បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បង្កើន​រសជាតិ ត្រូវ​វាយ​សម្លាប់​សត្វឆ្កែ​នោះ រួច​បោច​រោម​ចោល​ឲ្យ​អស់ មុនពេល​យក​ទៅ​ចម្អិន។

 

ទោះបីជាយ៉ាងណា សកម្មជន​ការពារ​សត្វ​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​តវ៉ា​ប្រឆាំង​ចំពោះ​ការអនុវត្ត​របស់​ប្រទេស​កូរ៉េ​ខាងជើង។ ប្រតិកម្ម​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង បាន​ចុះផ្សាយ​រឿងរ៉ាវ​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព ក្នុង​ការ​ទទួលទាន​សាច់ឆ្កែ។

 

ស្ថានីយ៍វិទ្យុ​មួយ​មាន​ឈ្មោះ​ថា Tongil Voice បាន​ពណ៌នា​សម្ល​សាច់ឆ្កែ​ថា​ជា «ថ្នាំល្អបំផុត»។ ពួកគេ​បាន​រាយការណ៍​ថា «ពាក្យ​ចាស់​និយាយ​ថា សាច់ឆ្កែ​មួយ​ចំណែក អាច​ជា​ថ្នាំ​ដ៏​ល្អ ក្នុង​អំឡុង​ពិធីបុណ្យ​ទទួលទាន​សាច់ឆ្កែ»៕

 

ហេតុ​អ្វី​កូរ៉េ​ខាងជើង លើក​ទឹកចិត្ត​ប្រជាជន​ក្រីក្រ ឲ្យ​ទទួលទាន​សាច់ឆ្កែ?

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail