Manulife សហការ​ជាមួយ​ធនាគារ FTB ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត

កាល​ពី​ថ្ងៃ​ចន្ទ ទី​១៥ សីហា ម្សិល​មិញ​នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា (FTB) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហការ​ជាដៃ​គូ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដល់​អតិថិជន​របស់​ធនាគារ FTB នៅ​ទូទាំង​កម្ពុជា។

 

កិច្ច​ព្រម​ព្រៀង​នេះ គឺ​ជា​ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​ទី​៤​ហើយ ដើម្បី​លក់​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តាម​ធនាគារ ចាប់​តាំង​ពី Manulife បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ខ្លួន​នៅ​កម្ពុជា​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១២ មក។

 

Manulife សហការ​ជាមួយ​ធនាគារ FTB ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត

 

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន Manulife Cambodia ថ្លែង​ថា៖ “ពួក​យើង​រីក​រាយ​ក្នុង​ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​ FTB ដែល​ជា​ធនាគារ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ដែល​បាន​ និង​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ជាង​ ៣៦​ ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​ក្រុម​គ្រួសារ​ទាំង​ឡាយ​នៅ​កម្ពុជា​នេះ​ឱ្យ​​សម្រេច​បាន​ក្ដី​សុបិន​ និង​បំណង​ប្រាថ្នា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ។ កិច្ច​ព្រម​ព្រៀង​លើ​​ការ​លក់​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តាម​ធនាគារ​នេះ នឹង​ជួយ​ឱ្យ Manulife ពង្រីក​ខ្លួន​ទៅ​ដល់​អតិថិជន​ជា​ច្រើន​នាក់​​ផ្សេង​ទៀត​ ព្រម​ទាំង​​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ និង​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ ទាក់​ទង​នឹង​ការ​​ការ​ពារ​ប្រភព​​ចំណូល​ផ្សេងៗ​របស់​ពួក​គេ អនាគត​នៃ​ការ​សិក្សា​របស់​បុត្រ​ធីតា ការ​សន្សំ​នៅ​ក្នុង​ក្រុម​គ្រួសារ​ ព្រម​ទាំង​ការ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍​ផង​ដែរ”។

 

Manulife សហការ​ជាមួយ​ធនាគារ FTB ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត

 

ឯកឧត្តម ហ្គី អានវ៉ានិថ អគ្គនាយក​ធនាគារ FTB ថ្លែង​ថា៖ “កិច្ច​សហការ​ជា​ដៃ​គូ​ជាមួយ Manulife Cambodia នឹង​កំណត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ធនាគារ FTB ហើយ​កិច្ច​សហការ​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ក្រុម​គ្រួ​សារ​របស់​អតិថិជន និង​បុគ្គលិក​របស់​យើង​ក្នុង​ការ​ទទួល​បាន​ផលិត​ផល​ដ៏​មាន​អត្ថប្រយោជន៍​ខ្ពស់​ពី Manulife”។

 

ធនាគារ FTB តែង​តែ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​យក​សេវាកម្ម​ថ្មី​ៗ​មក​ជូន​​អតិថិជន។ ឆ្លង​តាម​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ ធនាគារ FTB ទទួល​បាន​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ រួម​មាន​ Outstanding e-Banking Partnership Bank 2016 និង Outstanding e-Commerce Platform 2016 ពី International Data Group (IDG) Best Innovation in Retail Banking 2015 និង​ Best Commercial Bank Cambodia 2015 ពី​ International Banker និង​ Leader in Preparid Payment Volume 2015 ពី Visa។

 

Manulife សហការ​ជាមួយ​ធនាគារ FTB ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត

 

ការ​លក់​ផលិត​ផល​​ធានា​រ៉ាប់រង​អាយុ​ជីវិត​​តាម​ធនាគារ​​ជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់ Manulife ដើម្បី​ពង្រឹង និង​បង្កើត​ឱ្យ​មាន​ជម្រើស​ផ្សេងៗ​គ្នា​​ក្នុង​ការ​ចែក​ចាយ​ផលិតផល​របស់​ខ្លួន​ និង​ជំរុញ​បន្ថែម​ពី​លើ​ការ​បែង​ចែក​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​​​ តាម​រយៈ​ទីប្រឹក្សា​ធានា​រ៉ាប់​រង​របស់ Manulife។ តាម​រយៈ​ភាព​ជា​ដៃ​គូ​នេះ Manulife នឹង​ពង្រឹង​ផ្សព្វ​ផ្សាយ​បន្ថែម​នូវ​ស្លាក​យីហោ​របស់​ខ្លួន​ ការ​ឈរ​ជើង​លើ​ទី​ផ្សារ​ដ៏​រឹង​មាំ និង​ពង្រីក​បន្ថែម​មូលដ្ឋាន​អតិថិជន​នៅ​កម្ពុជា។

 

ចាប់​ពី​ពល​នេះ​ត​ទៅ អតិថិជន​របស់​ធនាគារ FTB នឹង​អាច​ពិភាក្សា​ពី​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​​ និង​ជាវ​​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុ​​ជីវិត​ពី Manulife តាម​រយៈ​មន្ត្រី​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង​ដែល​ប្រចាំ​ការ​នៅ​សាខា​ចំនួន​ ១០​ របស់​ធនាគារ FTB ក្នុង​នោះ ៦ សាខា​នៅ​ទីក្រុង​ភ្នំពេញ និង ៤ សាខា​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​សៀមរាប បាត់ដំបង ព្រះសីហនុ និង​កំពង់ចាម៕

 

Manulife សហការ​ជាមួយ​ធនាគារ FTB ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត

 

 

Manulife សហការ​ជាមួយ​ធនាគារ FTB ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត

 

អត្ថបទ៖ ពាណិជ្ជកម្ម