ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

​គ្រោះ​ទឹក​ជំនន់​​​ដ៏​កម្រ​កើត​​មាន​​នៅ​រដ្ឋ​ Louisiana ​សហរដ្ឋ​អាមេរិក​​​ នា​ពេល​ថ្មី​ៗ​នេះ​​គេ​សង្កេត​​ឃើញ​​មឈូស​ដាក់​សព​​​​​​​​​ជា​ច្រើន​បាន​​អណ្ដែត​​​​​តាម​​ថ្នល់​ជាតិ​ និង​ក្បែរ​ផ្ទះ​ពលរដ្ឋ ​ពី​​​វាល​កប់​​​សព​​​ដែល​ទឹក​ជន់​លិច។

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

 

​​​​​​​ទឹក​ជំនន់​​​​ដ៏​អាក្រក់​​​ដោយ​សារ​ព្យុះ​នេះ​​បាន​កើត​ឡើង​កាលពី​ពាក់​កណ្ដាល​​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​រយៈពេល ២៤​ម៉ោង បាន​សម្លាប់​​មនុស្ស​ ៧​នាក់​ ​​និង​​​ជាង​​ ២​ម៉ឺន​នាក់​​ទៀត​​​​​ត្រូវ​បាន​​​​​ជួយ​សង្គ្រោះ​​។ ​ពលរដ្ឋ​​ជាង​​ ១១ ០០០​​នាក់​​​កំពុង​ស្នាក់​នៅ​​​​​ក្នុង​ជម្រក​​បណ្ដោះ​អាសន្ន​​​​​​​​​​ រួម​ទាំង​​​ ​២០០០​នាក់​​​​​ស្នាក់​នៅ​ក្នុង​​​បរិវេណ​ស្ទូឌីយោ​ថត​រឿង​​ធំ​​មួយ។ ​​​

 

ជន​រងគ្រោះ​​ម្នាក់​​​និយាយ​ថា​​ ​”​យើង​​មិន​ដែល​​ឃើញ​​មឈូស​អណ្ដែត​ទឹក​ទេ វា​​មាន​សភាព​អាក្រក់​ជាង​​ព្យុះ​កំបុត​ត្បូង​ Katrina ​​ធ្លាប់​កើត​មាន​ទៅ​ទៀត។ រដ្ឋ​​របស់​យើង​​​​​​​ទើប​ជួប​​​ទឹក​ជំនន់​​​​​​នេះ​ជា​ប្រវត្តិសាស្ត្រ​​​ ដែល​បំបែក​កំណត់​ត្រា​​​​​​​​​​​​​​​​មុន​ៗ”។

 

​មក​ដល់​ថ្ងៃ​​អង្គារ​នេះ​​ កម្រិត​ទឹក​​​បាន​ស្រក​​ចុះ​ជា​បន្តបន្ទាប់​ហើយ ​​នៅ​តាម​តំបន់​​ដី​ទួល​មួយ​ចំនួន ​តែ​​​ផ្លូវ​​សំខាន់​ៗ​ជា​ច្រើន​ខ្សែ​​បន្ត​លិច​នៅ​ឡើយ​៕

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

ទឹក​ជំនន់​​នៅ​​រដ្ឋ​ Louisiana អណ្ដែត​មឈូស​សព​​​​នៅ​រាយប៉ាយ​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro​​​​​​​​​​​