៧យ៉ាង​មិន​គួរ​ធ្វើ​លើ Facebook ក្រោយ​បែកបាក់​ស្នេហា

បែកបាក់​ស្នេហា​គឺ​ជា​រឿង​ឈឺ​ចាប់​មួយ​ទៅ​ហើយ ប៉ុន្តែ​បើ​សិន​ជា​អ្នក​ត្រូវ​ឃើញ​មុខ ឬ​មាន​ទំនាក់ទំនង​ជាមួយ​សង្សារ​ចាស់​អ្នក ឬ​មិត្ត​ស្រី​ថ្មី​របស់​គេ​រាល់​ថ្ងៃ​តាម​បណ្ដាញ​សង្គម​ Facebook ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ។ សម្រាប់​នារី​ដែល​ខូច​ចិត្ត​ដោយ​សារ​បាត់បង់​ស្នេហា និង​ចង់​កាត់​ចិត្ត​ពី​គេ​ឲ្យ​បាន​ឆាប់ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​លើ​បណ្ដាញ​សង្គម៖

 

៧យ៉ាង​មិន​គួរ​ធ្វើ​លើ Facebook ក្រោយ​បែកបាក់​ស្នេហា

 

១. កុំ​តាមដាន ឬ​ចូល​មើល Profile គេ

 

ខណៈ​ដែល​អ្នក​កំពុង​កើត​ទុក្ខ​ ក៏​ដូច​ជា​ចង់​បំភ្លេច​គេ​ឲ្យ​បាន​ឆាប់ យក​ល្អ​មិន​គួរ​ចង់​ដឹង​ចង់​ឮ​អ្វី​ថ្មី​ៗ​កើត​ឡើង​ពាក់ព័ន្ធ​នឹង​គេ​ឡើយ។ គួរ​ប្លុក​គេ​ចោល ហើយ​ឈប់​លួច​តាម​ដាន សកម្មភាព​របស់​គេ​ដោយ​ប្រើ គណនី​របស់​អ្នក​ដទៃ។

 

២. កុំ​បង្ហោះ​អ្វី​ពាក់ព័ន្ធ​នឹង​គេ

 

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សរសេរ​សារ​អាថ៌កំបាំង ឬ Drama លើ Facebook គួរ​តែ​សម្រាក​សិន​នៅ​ពេល​បែក​បាក់​ស្នេហា។ ត្រូវ​ចាំ​ថា សង្សារ​ចាស់​ឬ​មិត្ត​រួម​គ្នា​របស់​អ្នក​អាច​ដឹង​ថា​អ្នក​ទើប​តែ​បែក​គ្នា ហើយ​សារ​នោះ​សំដៅ​លើ​អ្វី។ ប្រសិន​បើ​អ្នក​ទ្រាំ​មិន​សរសេរ​អ្វី​ពី​គេ​មិន​បាន គួរ​តែ​បិទ​ Account ចោល​សិន​ ខណៈ​ដែល​អ្នក​កំពុង​ខូច​ចិត្ត​ ដើម្បី​ចៀសវាង​បង្ហោះ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ។

 

៣. កុំ​បង្ហោះ​អ្វី​ដើម្បី​ឲ្យ​គេ​អាណិត

 

បង្ហោះ​ពី​អារម្មណ៍​អ្នក​ដែល​ត្រូវ​គេ​បោះបង់​ចោល គេ​ឈប់ Care គេ​ក្បត់ …ល ដើម្បី​ទាក់ទាញ​ការ​អាណិត​ពី​​មិត្តភ័ក្ដិ​និង Follower ទាំង​ឡាយ គឺ​មិន​មែន​ជា​រឿង​ល្អ​ឡើយ តែ​វា​ហាក់​ដូច​ជា​អ្នក​កំពុង​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​អ្នក ហើយ​បើ​ទោះ​ជា Status អ្នក​ជោគជ័យ​មាន​អ្នក​ comment បង្ហាញ​ការ​អាណិត​ច្រើន ក៏​មិន​ប្រាកដ​ថា​អ្នក​ទាំង​អស់​នោះ​មិន​និយាយ​ដើម​អ្នក​ពី​ក្រោយ​ខ្នង​ដែរ។

 

៧យ៉ាង​មិន​គួរ​ធ្វើ​លើ Facebook ក្រោយ​បែកបាក់​ស្នេហា

 

 

៤. កុំ​ព្យាយាម​ប្រាប់​មិត្តភ័ក្ដិ​ក្នុង Facebook ​របស់​អ្នក​ថា​គេ​នោះ​អាក្រក់​យ៉ាង​ណា

 

និយាយ​អាក្រក់​ពី​គេ​នឹង​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ឡើយ ហើយ​ក៏​មិន​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​នៅ​ពេល​ក្រោយ​ដែរ។ ជំនួស​មក​វិញ​អ្នក​គួរ​បង្ហោះ​គម្រោង​ថ្មី​ៗ​របស់​អ្នក​ដើម្បី​ស្វាគមន៍​ជីវិត​នៅ​លីវ ព្រោះ​វា​នឹង​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កាន់​តែ​រឹង​មាំ និង​ជំរុញ​ខ្លួន​​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ខ្លួន​ឯង​ចង់​បាន បើ​ទោះ​ជា​មាន​ឬ​គ្មាន​គេ​​ក្នុង​ជីវិត​ក៏​ដោយ។​

 

៥. កុំ​ផ្ញើ Friend Request ទៅ​សង្សារ​ថ្មី​របស់​​ Ex

 

ការ​បែកបាក់​របស់​អ្នក​អាច​បណ្ដាល​មក​ពី​ជន​ទី​បី។ អ្នក​ប្រហែល​ជា​គិត​ថា​បើ​ក្លាយ​ជា​មិត្ត​ជាមួយ​សង្សារ​ថ្មី​របស់​គេ​​លើ Facebook ​ហើយ​បញ្ចេញ​កំហឹង​ទាំង​អស់​ដាក់​នាង​ ប្រហែល​ជា​ល្អ ប៉ុន្តែ​ការ​ពិត​វា​មិន​ល្អ​ឡើយ។ ប្រសិន​បើ​អ្នក​មិន​ចង់​មាន​ឈ្មោះ​ជា​​​អតីត​មិត្ត​ស្រី​ដ៏​អន់​ម្នាក់ គួរ​កុំ​ផ្ញើ Friend Request ទៅ​ស្រី​ថ្មី​របស់​គេ​ ទោះ​ជា​អ្នក​ខឹង​ ឬ​ចង់​ដឹង​ពី​គេ​យ៉ាង​ណា​ក៏​ដោយ។​

 

៦. កុំ​ផ្ញើ​សារ​គំរាម​គេ

 

ការ​បែកបាក់​ស្នេហា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​កើត​ទុក្ខ តែ​វា​ក៏​មាន​ឥទ្ធិពល​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង​រហូត​គិត​ថា​ចង់​វាយ​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​នឹង​មុខ។ ទោះ​យ៉ាង​ណា​ អ្នក​ត្រូវ​ទប់​អារម្មណ៍ មិន​ត្រូវ​បញ្ចេញ​សា​គំរាម​ធ្វើ​បាប​សង្សារ​ចាស់​ ឬ​ក៏​មិត្ត​ស្រី​ថ្មី​របស់​គេ​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អាក្រក់​មួយ​រំពេច។​​

 

៧. កុំ​ប្ដូរ​ Relationship Status ទៅ​ជា “It’s Complicated”

 

ការ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​គ្មាន​គូ (Single) អាច​ពិបាក​បន្តិច​នៅ​ពេល​ដំបូង ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​កុហក​ខ្លួន​ឯង​ដើម្បី​លួង​អារម្មណ៍​បែប​នេះ​ទេ។ ប្រសិន​បើ​អ្នក​អាច​ទទួល​ស្គាល់​ការ​ពិត​បាន​កាន់​តែ​ឆាប់ អ្នក​នឹង​អាច​បន្ត​ដំណើរ​ទៅ​មុខ​កាន់​តែ​ឆាប់​ដូច​គ្នា។

 

បណ្ដាញ​សង្គម​អាច​ធ្វើ​ឲ្យ​ការ​បែកបាក់​ស្នេហា​កាន់​តែ​ស្មុគស្មាញ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ជា​នរណា អ្នក​នឹង​អាច​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ និង​ដោះ​ស្រាយ​ជាមួយ​ភាព​ឈឺ​ចាប់​ដោយ​វិធីសាស្ត្រ​ចាស់​ទុំ ៕

 

ចុចអាន៖វិធី​​​​​១០​​យ៉ាង​​​ ធ្វើ​ឲ្យ​មិត្ត​ប្រុស​​កាន់តែ​សប្បាយ​ចិត្ត​

ចុចអាន៖៩ចំណុច​បើ​បុរស​​គ្មាន ​​បញ្ជាក់​ថា​គេ​​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖youqueen