ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដំបូង​នៅ​កម្ពុជា PPDE បើក​សម្ពោធ​ជា​ផ្លូវការ

ភ្នំពេញ​ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី (ហៅ​កាត់​ហៅ​ថា PPDE) បាន​ទទួល​អាជ្ញា​ប័ណ្ណ​ឧបករណ៍​និស្សន្ទ​ជា «សម​ភាគី​កណ្តាល» ពី​គណៈ​កម្មការ​មូល​បត្​រកម្ពុជា(គ. ម. ក.) និង​ជា​ទី​ផ្សារ​ទី​ពីរ​បន្ទាប់​ពី​ផ្សារ​មូលបត្រ​កម្ពុជា បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។

 

ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដំបូង​នៅ​កម្ពុជា PPDE បើក​សម្ពោធ​ជា​ផ្លូវការ

 

PPDE នឹង​ផ្តល់​ជូន​នូវ​សេវា​កម្ម​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​អេឡិច​ត្រូនិច​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ក្លាយ​ជា​វិស័យ​ថ្មី​មួយ និង​ឈាន​ទៅ​ដល់​ស្តង់ដារ​អន្តរជាតិ​ដែល​នឹង​មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន ថែម​ទាំង​បញ្ចូល​ទៅ​ជា​ការ​ជួញដូរ​ហិរញ្ញ​វត្ថុ​ជា​សកល។

 

ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដំបូង​នៅ​កម្ពុជា PPDE បើក​សម្ពោធ​ជា​ផ្លូវការ

 

កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ជា​គណៈ​អធិបតី​ពី​អ្នក​តំណាង​នៃ PPDE រួម​មាន​លោក Chang Ching Shun ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល, លោក Yang Chen នាយក​ប្រតិបត្តិ និង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​រួម​មាន ឯកឧត្តម សុខ ដារ៉ា អគ្គ​នាយក​​ស្តីទី​នៃ​គណៈ​កម្មការ​មូលប័ត្រ​កម្ពុជា, លោក Michael Hsil តំណាង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន DEUTSCHE BORSE GROUP និង​លោក Alan Wung អភិបាល​នៃ​​ក្រុមហ៊ុន Pacific Fresh Investment Limited។ក្រៅពីនោះ​ក៏​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន ភ្នាក់ងារ​ព័ត៌មាន​ និង​អ្នក​រាយការណ៍​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​អធិក​អធម។

 

ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដំបូង​នៅ​កម្ពុជា PPDE បើក​សម្ពោធ​ជា​ផ្លូវការ

 

ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដំបូង​នៅ​កម្ពុជា PPDE បើក​សម្ពោធ​ជា​ផ្លូវការ

 

បច្ចុប្បន្ន​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​កម្រិត​ការ​ផ្ទេរ​រូបិយ​ប័ណ្ណ​អន្តរជាតិ និង មាន​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិច​ជា​ឧបករណ៍​ក្នុង​ការ​ចំណាយ​សំខាន់ៗ ដូចនេះ​ការ​អភិវឌ្ឍ​នៃ​វិស័យ​ហិរញ្ញ​វត្ថុ​គឺ​ល្អ​ប្រសើរ​ជាង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត។ ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ​ និង​​ពិចារណា​យ៉ាង​ម៉ត់ចត់ PPDE ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​នេះ​ដើម្បី​នាំ​មក​នូវ​ប្រតិបត្តិការ​ជួញដូរ​ឧបករណ៍​និស្សន្ទ​ស្តង់ដារ​អន្តរជាតិ​ដល់​កម្ពុជា។

 

ភ្នំពេញ​ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដំបូង​ដែល​បាន​ទទួល​អាជ្ញា​ប័ណ្ណក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​មាន​ផលិត​ផល​ហិរញ្ញវត្ថុ​ជា​ច្រើន រួម​មាន​មាស ប្រាក់ រូបិយ​ប័ណ្ណ​អន្តរជាតិ និង ផលិត​ផល​ហិរញ្ញ​វត្ថុ​ដទៃ​ទៀត​ជា​ច្រើន។ PPDE អាច​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ជួញដូរ​ឧបករណ៍​និស្សន្ទ​អេឡិច​ត្រូនិច​ដែល​មាន​ស្ថេរភាព សុវត្ថិភាព ទំនុក​ចិត្ត និង​ទំនើប។ ការិយាល័យ​ស្ថិត​នៅ​ទីប្រជុំជន​សេដ្ឋកិច្ច​រីក​ចំរើន និង​បំពាក់​ដោយ​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប អាច​ផ្តល់​ជូន​នូវ​សេវាកម្ម​ជួញដូរ​ហិរញ្ញវត្ថុ​អេឡិច​ត្រូនិច​ដែល​មាន​លក្ខណៈ​ជា​អាជីព។

 

លោក Yang Chen នាយក​ប្រតិបត្តិ​នៃ PPDE បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​ឈាន​ចូល​ទៅ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ទស្សន​វិស័យ​អភិវឌ្ឍន៍​មាន​សុទិដ្ឋិនិយម លោក​ជឿ​ជាក់​ថា​នេះ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​បំពេញ​តាម​តម្រូវការ​ប្រតិបត្តិការ​ស្តង់ដារ​អន្តរជាតិ។

 

ថ្នាក់​គ្រប់​គ្រង PPDE ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​គណៈ​អភិបាល​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក.) ដែល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​យើង​ខ្ញុំ។ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ដែល​នឹង​សាង​នូវ​គ្រឹះ​យ៉ាង​រឹងមាំ​សម្រាប់​អនាគត​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​សម្រាប់​កម្ពុជា និង​សម្រេច​នូវ​ក្តី​ប្រាថ្នា​រួម​គ្នា៕

 

អត្ថបទៈ ពាណិជ្ជកម្ម