ជា សុវណ្ណនរាហ៍ បង្ហាញ​ខ្លួន​នៅ​តារាង​បាល់​ទាត់

កាលពី​ពេល​ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស​រូប​សង្ហា ជា សុវណ្ណនរាហ៍  បាន​បង្ហាញ​ខ្លួន​នៅ​តារាង​បាល់ទាត់​មួយ​កន្លែង។

 

ជា សុវណ្ណនរាហ៍ បង្ហាញ​ខ្លួន​នៅ​តារាង​បាល់​ទាត់

 

តាម​រូបភាព​បង្ហាញ​​ថា​តួឯក​ប្រុស​ក្នុង​រឿង “សួស្ដី​លោកគ្រូ​កំលោះ” ទៅ​បាន​ទៅ​តារាង​បាល់ទាត់​មួយ​កន្លែង​ម្ដុំ​ស្តូប​ណតប្រីដ តែ​លោក​មិន​បាន​លេង​បាល់​ឡើយ គ្រាន់តែ​​​​ទៅ​អង្គុយដូច​កំពុង​​រង់ចាំ​នរណា​ម្នាក់​ប៉ុណ្ណោះ ដោយ​បាន​​ពាក់​​អាវយឺត​ពណ៌​ទឹកក្រូច​ដៃ​ខ្លី ស្លៀក​ខោ​វែង​ពណ៌​គគីរ និង​ដៃ​ជាប់​កាន់​ទូរសព្ទ​ជាប់​រហូត។

 

តាម​ការ​សាកសួរ​អ្នក​ដែល​នៅ​ក្នុង​តារាង​បាល់ ហ្គោល​ស្ពត បាន​ឲ្យ Sabay ដឹង​ថា​តួ​ប្រុស​ក្នុង “អាប​ពាក់​មួក​សុវត្ថិភាព​វគ្គ ២” ទៅ​ទី​នោះ​ដើម្បី​អបអរ​ប្អូន​ប្រុស​របស់​លោក​ទៅ​លេង​កីឡា​តែ​ប៉ុណ្ណោះ។ កន្លង​មក​នៅ​លើ​​បណ្ដាញ​​សង្គម Facebook គេ​ធ្លាប់​ឃើញ ជា សុវណ្ណនរាហ៍ ក៏​ធ្លាប់​បាន​បង្ហាញ​ពី​សកម្មភាព​លេង​បាល់​ជា​ហូរហែរ​ដែរ៕

 

ជា សុវណ្ណនរាហ៍ បង្ហាញ​ខ្លួន​នៅ​តារាង​បាល់​ទាត់

 

អត្ថបទ៖ទ្រី រ៉ាវី