ញ៉ាំ​ថ្នាំ Ibuprofen ឬ Paracetamol ច្រើន​លើស​កម្រិត អាច​ធ្វើឲ្យ​អ្នក​ស្លាប់​?

ញ៉ាំ​ថ្នាំ Ibuprofen ឬ Paracetamol ច្រើន​លើស​កម្រិត អាច​ធ្វើឲ្យ​អ្នក​ស្លាប់​?

ពេល​អ្នក​ឈឺចាប់ អ្នក​ប្រហែលជា​នឹកឃើញ ហើយ​ចង់​រក​ថ្នាំ​បំបាត់​ការឈឺចាប់ មួយ​គ្រាប់​ពីរ​ដើម្បី​ញ៉ាំ​ហើយ ដែល​វា​អាច​ជា​ថ្នាំ Ibuprofen ឬ Paracetamol ពីព្រោះ វា​ងាយ​រក​ទិញ ហើយ​អាច​ប្រើប្រាស់​បាន ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​នោះទេ​។​

​ថ្នាំ​ទាំង​នេះ​អាច​បំបាត់​ការឈឺចាប់ ដូចជា ការ​ឈឺធ្មេញ ឈឺក្បាល ឈឺ​សន្លាក់ ឈឺ​ពេល​មាន​រដូវ ... កាត់បន្ថយ​ការ​រលាក និង​អាច​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ទៀតផង​។​

យ៉ាងណាមិញ ការប្រើប្រាស់​ញឹកញាប់ ដោយ​មិន​មាន​ការប្រឹក្សា​យោបល់ ពី​វេជ្ជបណ្ឌិត​ជំនាញ ព្រមទាំង​លើស​កម្រិត​ថែម​ទៀត​នោះ អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ចំពោះ​សុខភាព ហើយ​ពេល​ខ្លះ វា​អាច​ធ្វើឲ្យ​អ្នកជំងឺ ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ទៀតផង​។​

ផលប៉ះពាល់​ចំពោះ​សុខភាព ដែល​បណ្តាល​មកពី ការ​ញ៉ាំ​ថ្នាំ​ទាំងនេះ​ច្រើន​លើស​កម្រិត ៖
១. ឈឺ​ក្រពះ ឬ​តឹង​ណែន និង​ហើមពោះ​
២. ពុល​ថ្លើម​
៣. ពិបាក​ដកដង្ហើម​
៤. រា​ក​
៥. បញ្ហា​ការស្លាប់​
៦. ស្រវឹង​ភ្នែក ...៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។