ថន តារា ធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភពីសុវត្ថិភាព

ភ្នំពេញ៖ អតីតតារាសម្តែង និងជាពិធីការិនី ដែលត្រូវបានមហាជនជាច្រើន បានពោលសរសើរ ពីជោគវាសនាគឺ អ្នកនាង ថន តារា នៅពេលថ្មីៗបានធ្វើឲ្យអ្នក ដែលស្រលាញ់ និងគាំទ្រនាងជាច្រើន មានការព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ក្រោយពីនាងបានបង្ហាញ ខ្សែករព្រះដែលស្វាមី ឲ្យនាងដែលមានតម្លៃ រហូតដល់ទៅ២លានដុល្លារ ហើយនាងពាក់ជាប់ និងករបង្ហោះ Facebook ជាសាធារណៈ ។ 

កាលពីថ្ងៃម្សិលមិញនេះ តារាស្រីដែលទស្សនិកជន ស្គាល់ច្បាស់ថា ជាបងស្រីបណ្តូលចិត្ត របស់កញ្ញា ថន លក្ខិណា គឺ កញ្ញា ថន តារា បានរំលេចរូបថត២សន្លឹក បង្ហាញជាសាធារណៈ ឲ្យមហាជនបានឃើញ ពីខ្សែករមួយខ្សែ ដែលមានបន្តោងរូបព្រះ ដែលមានតម្លៃ ៤៥លានបាត ស្មើរនិង២លានដុល្លារ ដែលជាកាដូមានតម្លៃទី២ ដែលស្វាមីជូននាង បន្ទាប់ពីចិញ្ចៀនភ្ជាប់ ពាក្យប្រចាំត្រកូល ។

ក្រោយពីបានឃើញ ការសម្ញែងខ្សែករនិងបន្តោង ដែលមានតម្លៃបែបនេះ បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន មានការព្រួយបារម្ភ និងផ្តល់ជាយោបល់ថា មិនចង់ឲ្យនាងបង្ហោះ របស់មានតម្លៃបែបនេះទេ ។

ជាការឆ្លើយតប និងការព្រួយបារម្ភនោះ ម្ចាស់សាម៉ីខ្លួន អ្នកនាង ថន តារា បានប្រាប់ឲ្យដឹងវិញថា «មិនអីទេ ព្រោះថានៅស្រុកថៃ ពេលទៅណាមកណា គឺមានអង្គរក្ស ហើយបើមកស្រុកខ្មែរ គឺខ្ញុំមិនពាក់ទេ ជៀសវាងនាងបញ្ហា កើតឡើង» ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាស្រីអ្នកនាង ថន តារា ក្រោយពីបានរៀបការ សាងគ្រួសារជាមួយស្វាមី ដែលជាតំណាងរាស្ត្រ នៅប្រទេសថៃ រួចមកគេសង្កេតឃើញថា ជីវិតរបស់អ្នកនាងហាក់ មានការប្រែប្រួលច្រើន ដោយនាងសុខចិត្តបោះបង់ ចោលការងារគ្រប់យ៉ាងនៅក្នុងសិល្បៈ ទៅសម្ងំសាងគ្រួសារ យ៉ាងមានក្តីសុខ ជាមួយស្វាមីបណ្តូលចិត្ត នៅឯប្រទេសថៃ ។ ក្រោយពីរៀបការរួច គេសង្កេតឃើញថា ជីវិតគ្រួសាររបស់នាងនិងស្វាមី ហាក់កាន់តែមានភាពផ្អែមល្ហែម ល្អូកល្អើន ស្រលាញ់គ្នាខ្លាំង ។

ដោយជារឿយៗនាងតែងតែ បង្ហោះរូបថតបង្ហាញពីជីវិតរស់នៅ របស់នាងនិងស្វាមីឲ្យមហាជនបានឃើញ ហើយបើមើលតាមរូបថតទាំងនោះ បានសរបញ្ជាក់ថា នាងគឺជានារីម្នាក់ដែល មានភ័ព្វសំណាង បានរៀបការជាមួយបុរស ដែលស្រលាញ់នាងមានទាំង ទ្រព្យសម្បត្តិ ឋានៈតួនាទី និងមានការផ្តល់ឲ្យនាង នៅភាពកក់ក្តៅ ការស្រលាញ់ថ្នាក់ថ្នម ដែលធ្វើឲ្យអ្នកលេង Facebook ជាច្រើនមានការច្រណែន និងសុភមង្គលនាង និងស្វាមី ។ ចាប់តាំងពីរៀបការហើយតារាស្រី អ្នកនាង ថន តារា ត្រូវបានស្វាមីផ្តល់កិត្តិយសឲ្យនាងចូលរួមកម្មវិធីធំៗជាច្រើនក្នុងនាមជាភរិយាស្របច្បាប់ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម ដែលធ្លាប់លេចឮកន្លងមក ។

ដូច្នេះចង់ដឹងថាជីវិតគូរបស់ស្វាមីភរិយាមួយគូនេះ មានភាពផ្អែមល្ហែម រស់នៅជាមួយគ្នា មានក្តីសុខកម្រិតណា តោះសូមទៅទស្សនាទាំងអស់គ្នា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload