Adda ចេញវីដេអូសុំទោសជាលើកដំបូង ហើយសង្ឃឹមថាជាលើកចុងក្រោយ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដ ជាបានជ្រាបខ្លះៗហើយ អំពីរឿងរាវដែលកំពុងផ្ទុះឡើង ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹង តារាចម្រៀង Adda និង អុង សុរិយា បានធ្វើការបញ្ចេញមតិ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រ ពោលគឺជាយុវវតីម្នាក់ ដែលបានយកបទចម្រៀងរបស់ លោក អុង សុរិយា យកទៅកែប៉ារូលចម្រៀង រួចច្រៀងឆ្លើយតបជា Version របស់មនុស្សស្រីវិញ។

គួរឲ្យដឹងថា ដោយសារតែពាក្យសំដី របស់តារាចម្រៀងទាំង២ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការខឹងសម្បារជាខ្លាំង ព្រមទាំងបាត់បង់ជំនឿទុកចិត្តទៅលើពួកគេថែមទៀតផង។

លើសពីនេះ ពួកគេត្រូវបានអ្នកគាំទ្រមួយចំនួនធំ ធ្វើការរិះគន់យ៉ាងចាស់ដៃ ព្រមទាំងមានអ្នកគាំទ្រខ្លះទៀត បានលុបចោលបទចម្រៀងរបស់ពួកគេ ចេញពីទូរស័ព្ទដៃរបស់ខ្លួនទៀតផង។

ក្រោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក រួចមក តារាចម្រៀងស្រី Adda បានចេញមុខបង្ហោះវីដេអូសុំទោសជាសាធារណៈ តាមរយៈទំព័រហ្វេសប៊ុករបស់នាង ដែលមានឈ្មោះថា «ADDA ANGEL MUSIC» ដោយបានលើកឡើងថាជាកំហុសអចេតនា ដែលនាងបាននិយាយស្តីប៉ះពាល់ទៅដល់អារម្មណ៍អ្នកគាំទ្រ និងអ្នកដែលមិនគាំទ្ររបស់នាងទាំងអស់៕

សូមទស្សនាវីដេអូបកស្រាយរបស់ Adda ខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់ផងដែរថា តារាចម្រៀង Original Song លោក អុង សុរិយា និង Adda ត្រូវបានអ្នកគាំទ្រដាក់ឲ្យចំៗថា «លើសហើយ!!»

គួរឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៣ ខែសីហាកន្លងទៅ បន្ទាប់ពីយុវតីម្នាក់បានច្រៀង Cover បទចម្លៀងឆ្លើយតបជា Version មនុស្សស្រី ទៅនឹងបទចម្រៀងដែល កំពុងពេញនិយមបំផុត របស់លោក អុង សុរិយា ដែលមានចំណងជើងថា «នឹកអូនបានត្រឹមស្រមៃ» ដែលបានធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុក នៅកម្ពុជាកក្រើកយ៉ាងខ្លាំងមិនធម្មតា។

ជាការពិតណាស់ អ្វីដែលធ្វើឲ្យបទចម្រៀង Cover របស់យុវតីមួយរូបនេះ រឹតតែល្បីរន្ទឺខ្លាំងនោះ គឺដោយសារតែគេឃើញថា មានវត្តមាន តារាចម្រៀងស្រី Adda បានចូលទៅ Comment នៅលើវីដេអូបទចម្រៀងCover របស់យុវតីនោះថា៖

« Ummmm cover jam Bach re write the lyrics» ដែលចង់មានន័យថា (ត្រឹមតែច្រៀងCover បានហើយ តែចាំបាច់អីផ្លាស់ប្តូរអត្ថន័យ បទចម្រៀងរបស់គេ) ខណៈនោះម្ចាស់បទចម្រៀងដើម លោក អុង សុរិយា ក៏បានឆ្លើយតបទៅកាន់ Adda ថា៖ «Neng Ke min Hav Tha Cover te….» មានន័យថា (ហ្នឹងគេមិនហៅថាចម្រៀងCover ទេ) បន្ទាប់ Adda ក៏បានឆ្លើយទៅកាន់លោក សុរិយា វិញថា៖ «Oops!!! Jlom Yei KA pet Teat hai» (អូប!!! ច្រឡំនិយាយការពិតទៀតហើយ) លោក សុរិយាក៏តប« Hahahaha…pibak del» (ហាហាហា…ពិបាកដែរ)។ 

ដោយសារតែComment របស់តារាចម្រៀង Original song ទាំង២ដួងនេះ បានធ្វើឲ្យយុវតីម្នាក់នោះ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ក៏ព្រោះតែខ្លួនស្រលាញ់នឹងពេញចិត្តទៅលើ Idol របស់ខ្លួន ម៉្លោះហើយទើបចង់ច្រៀង Cover បទចម្រៀងដែលស្រលាញ់នោះ ឲ្យវាប្លែកម្តង ប៉ុន្តែផ្ទុយទៅវិញ ក៏ត្រូវបាន Idol មិនពេញចិត្តទៅវិញ។ លើសពីនេះទៅទៀត យុវតីម្នាក់នោះ ក៏បានបង្ហោះជាសារភ្ជាប់បង្ហាញពីអារម្មណ៍ក្តុកក្តួលរបស់ខ្លួន ជាមួយនឹង រូបថត ScreenShot Comment របស់idol ទាំង២ ដោយយុវតីរូបនោះបានសរសេរថា៖

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងស្រី Adda ធ្វើឲ្យអ្នកគាំទ្រក្តៅក្រហាយនឹងនាងខ្លាំងបែបនេះ ដល់ថ្នាក់មានអ្នកគាំទ្រមួយចំនួនបាននិយាយថា ដោយសារតែនាងខ្លាចគេល្បីជាង ទើបនាងថាឲ្យគេបែបនេះ រីឯខ្លះទៀតក៏បាននិយាយឲ្យនាងថា «អាងតែខ្លួនចេញបទចម្រៀង Original Songs បានប៉ុន្មានបទ ធ្វើអែងមានអំនួត ដើររិះគន់អ្នកនេះបន្តិច អ្នកនោះបន្តិច»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload