Bournemouth ចុះហត្ថលេខាជាមួយ Marc Wilson ពីក្លិប Stoke

ក្លិប Bournemouth បានចុះហត្ថលេខាជាមួយកីឡាកររបស់សាធារណៈរដ្ឋអ៊ែរឡង់ Marc Wilson ពីក្លិប Stoke City ក្នុងកិច្ចសន្យាលេងចំនួនពីរឆ្នាំ ជាមួយនិងតម្លៃខ្លួនដែលត្រូវបានគេរាយការណ៍ ចំនួន ២លានផោន។

Marc-Wilson-ft16

Wilson ដែលអាចលេងបានជាខ្សែការពារ និង បម្រើ ធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅក្លិប Cherries កាលពីឆ្នាំ ២០០៧។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចំណាយពេល ៦រដូវកាលនៅជាមួយ Stoke ចូលលេងបានជាង ១៥០ ប្រកួត និងលេងឲ្យក្រុមជម្រើសជាតិ ២៤ដងផងដែរ ប៉ុន្តែខកខានមិនបានចូលលេង នៅព្រឹត្តិការណ៍ Euro ២០១៦ នេះទេដោយសារបញ្ហារបួស។

Marc-Wilson2017

អ្នកចាត់ការទូទៅក្លិប Stoke លោក Mark Hughes បាននិយាយកាលពីសប្តាហ៍មុនថា Wilson ត្រៀមចាកចេញពីក្លិបនេះ។ «វាជារឿងសមហេតុផលដែលថា Marc មុខជាមានអារម្មណ៍ចំពោះអនាគតរបស់គេនៅកន្លែងដទៃ ហើយក៏ជារឿងសមហេតុផល ដែលថា ខ្ញុំក៏យល់ព្រមជាមួយនិងកីឡាករនេះផងដែរ»។

Wilson មិនបានចូលលេងឲ្យ Stoke ឡើយក្នុងការប្រកួតស្មើ ១-១ ជាមួយ Middlesbrough ក្នុងថ្ងៃបើកឆាករដូវកាល Premier League ថ្មីកាលពីថ្ងៃសៅរ៍៕

The post Bournemouth ចុះហត្ថលេខាជាមួយ Marc Wilson ពីក្លិប Stoke appeared first on CamboSport.