Watford ជះលុយ ១៣លានផោនទិញបម្រើកណ្តាលពីសេះបង្កង់ Juventus

ក្លិបអង់គ្លេស Watford ខិតជិតក្នុងការចុះហត្ថលេខាជាមួយកីឡាករ Roberto Pereyra ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន ១០.៤លានផោន ដែលអាចឡើងដល់ ១៣លានផោនផងដែរ។

ft-img-template-Recovered

ម្ចាស់ក្លិប Watford គឺគ្រួសារ Pozzo ដែលស្គាល់កីឡាករជនជាតិអាហ្សង់ទីននេះច្បាស់ កាលដែលលោកនៅក្លិប Udinese បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Juventus ដើម្បីផ្ទេរកីឡាករនេះ ដែលបច្ចុប្បន្ន កីឡាករនេះកំពុងចរចាលក្ខខណ្ឌផ្ទាល់ខ្លួន។

2015-01-16-roberto-pereyra

ខ្សែបម្រើកណ្តាលវ័យ ២៥ឆ្នាំ ដែលអាចលេងដល់ស្លាបខាងឆ្វេងបាននោះ បានចូលលេងឲ្យ Udinese បីរដូវកាល ចាប់តាំងពីឆ្នាំ ២០១១ មក មុនពេលផ្ទេរចូលលេងនៅ Juventus នេះ ដែលដំបូងឡើយ រូបគេមកលេងជាលក្ខណៈខ្ចីជើង និងបន្ទាប់ត្រូវបានក្លិបអ៊ីតាលីនេះ ទិញជាអចិន្ត្រៃយ៍។

កីឡាករនេះបានបង្ហាញខ្លួន ២៥ប្រកួតឲ្យ Juventus កាលពីឆ្នាំ ២០១៤-១៥ និងបានចូលលេង Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនិង Barcelona នៅពេលនោះ។ Pereyra លេងឲ្យអាហ្សង់ទីនបាន ១០ប្រកួតផងដែរ។

លោក Walter Mazzarri គ្រូបង្វឹកក្លិប Watford បាននិយាយកាលពីសប្តាហ៍មុនថា រូបលោកកំពុងតែសម្លឹងមើលបន្ថែមកីឡាករសំខាន់ ពីរបីនាក់ទៀត ហើយ Pereyra នេះទំនងជាកីឡាករដំបូង៕

The post Watford ជះលុយ ១៣លានផោនទិញបម្រើកណ្តាលពីសេះបង្កង់ Juventus appeared first on CamboSport.