ហៅ​ចូល​បន្ទប់​គំរាម បើ​មិន​ព្រម​សម្លាប់​ចោល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​១៦៥ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច ។

សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពេ​ជ និវត្តន៍ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ព​.​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា ត្រូវជា​ប្អូនស្រី​ចិញ្ចឹម​របស់​ជនសង្ស័យ ដែល​ត្រូវ​ឪពុក​របស់​ជនសង្ស័យ​យក​មក​ចិញ្ចឹម​តាំងពី​នៅ​ជា​កូនង៉ា​មក​ម្ល៉េះ ។

តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៥​សីហា ជនសង្ស័យ​ដែល​ត្រូវជា​បងចិញ្ចឹម​បាន​ហៅ​នាង​ឲ្យ​ចូល​ក្នុង​បន្ទប់​របស់​គាត់ ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ស្រាប់តែ​ជនសង្ស័យ​យក​កាំបិតប៉័ងតោ​មក​គំរាម​សម្លាប់​បើ​មិន​ឲ្យ​រូបគេ​រំលោភ ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​មិន​ហ៊ាន​ស្រែក​ឡើយ មាន​តែ​នៅ​ស្ងៀម​បណ្ដោយ​ឲ្យ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្រេច​តែ​ចិត្ត​តែ​ប៉ុណ្ណោះ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៦​សីហា នាង​និង​បងប្អូន​ក៏​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​ប្អូនស្រី​ចិញ្ចឹម​របស់​ខ្លួន​ពិតប្រាកដ​មែន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ហើយថែមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង បើសិនហ៊ានទម្លាយរឿងនេះ ឲ្យឪពុកម្តាយ និងអ្នកដទៃដឹង។

ប៉ុន្តែទង្វើដ៏ថោកទាបនេះ ត្រូវបានបែកធ្លាយដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ហើយប្តឹងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗតែម្តង។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ស្ថិតនៅផ្ទះជួលភូមិតាងួន សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ។  

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះទ ដ ល អាយុ១០ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតភូមិចេកឃុំចេកស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ដោយឡែកជនសង្ស័យឈ្មោះ ដា ៣០ជាង រស់នៅផ្ទះក្បែរគ្នា។

កុមារីរងគ្រោះបានឲ្យដឹងថា នៅពេលព្រឹកខណៈដែលម្តាយនិងបងៗចេញទៅធ្វេីការអស់បុរសល្មោភកាមខាងលេីបានចាប់ខ្លួនចូលទៅក្នុងបន្ទប់ រួចចាប់រំលោភសម្រេចបាន៥ដង និងគំរាមសម្លាប់នាងបេីហ៊ានប្រាប់គេ។

នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហៅ​ចូល​បន្ទប់​គំរាម បើ​មិន​ព្រម​សម្លាប់​ចោល

ហៅ​ចូល​បន្ទប់​គំរាម បើ​មិន​ព្រម​សម្លាប់​ចោល

ហៅ​ចូល​បន្ទប់​គំរាម បើ​មិន​ព្រម​សម្លាប់​ចោល